ខ្សែប្រយុទ្ធ Kylian Mbappe បានជួបជាមួយប្រធានក្លឹបលោក Al-Khelaifi ដើម្បីប្រាប់ពីគោលបំណងដែលរូបគេចង់ ចង់ចាកចេញពីក្លឹប។ យោងការចុះផ្សាយរបស់គេហទំព័រ ‘La Gazzetta dello Sport’ កាលពីថ្ងៃព្រហស្បត្ត៏បានចុះផ្សាយថាៈខ្សែប្រយុទ្ធអន្តរបារាំងរូបនេះបានបញ្ជាក់ពីគោលបំណងនៃការចាកចេញដោយមិនបន្តកុងត្រាថ្មីទេព្រោះតែរូបគេសម្លឹងឃើញឪកាសផ្លាស់ ទៅកាន់ក្រុមអធិរាជស Real Madrid ជំនួសការចុះកុងត្រាថ្មី។
មានន័យថា Mbappe បានបង្ហាញអំពីផែនការរបស់ខ្លួនច្បាស់លាស់សម្រាប់អនាគតដែលនឹងមិនអាចបន្តសាងភាពល្បីល្បាញបានទៀត នៅកីឡាដ្ឋ Parc des Princes ។ មានន័យថាសមាជិកជ័យលាភី World Cup ២០១៨រូបនេះចង់បន្តសាងកេរ្ត៏ឈ្មោះ ដោយមិនមានចេតនាលេងនៅតាមពីក្រោយស្រមោលរបស់មិត្តរួមក្រុម Neymar និង Lionel Messi នោះឡើយ។
ទោះយ៉ាងណា Mbappe បានបទទួលការឆ្លើយតបនៅចម្លើយអវិជ្ជមានពីប្រធានក្លឹបខាងលើ ។លោក Al-Khelaifi មិនមានបំណងអនុញ្ញាតឱ្យ Mbappe ចាកចេញនៅរដូវក្តៅនេះទេ ពោលគឺរូបលោកមានបំណងចង់អោយ Mbappe បន្តជួយក្រុមដើម្បីមហិច្ឆតាលើកពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ។ ដូច្នេះជាលទ្ធផល Mbappe នឹងអាចប្រឈមការចាកចេញដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះ។
ប្រភព៖ Besoccer