ប្រធានក្លឹបហង្សក្រហម Liverpool កំពុងរៀបចំថវិកាដើម្បីចរចារការចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះយោងការចុះផ្សាយរបស់ Transfer Window Podcast ។សមាជិកជ័យលាភី World Cup ២០១៨បច្ចុប្បន្ននិង អាចក្លាយជាកីឡាករដែលអាចផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃ ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ ក៏ព្រោះតែពេលបច្ចុប្បន្ន Mbappe នៅឡើយយល់ព្រមបន្ត កិច្ចសន្យាថ្មីនៅកីឡដ្ឋាន Parc des Princes នោះទេ។
ក្លិប Real Madrid មានមហិច្ឆតាចង់ផ្លាស់ប្តូរកីឡាករដល់ទៅ ៩ រូបដើម្បីជាថ្នូរក្នុងការនាំយក Mbappe នៅខែ ក៏ព្រោះតែពត៌មានខាងលើកាន់តែក្លាយជាចំនុចរសើប កាន់តែខ្លាំងឡើងបន្ទាប់ពី កីឡាកវ័យ២២ឆ្នាំរូបនេះមិនបានបង្ហាញវត្តមានចូលរួមការជួបជុំពិធីខួបកំនើតរបស់មិត្តរួមក្រុម Ander Herrera ។
ការពិតក្រុមលោក Jurgen Klopp មិនបានត្រៀមខ្លួនដើម្បីផ្តល់ជូនជាសំណើរនៅទឹកប្រាក់ដ៏ច្រើនសម្រាប់ Mbappe នាពេលនេះទេប៉ុន្តែពួកគេនឹងប្រជែងជាមួយក្លឹបដទៃទៀតមានដូចជា Real Madrid និងក្លឹបដទៃទៀត ប្រសិនជា Mbappe ក្លាយជាកីឡាករ Free Trasnfer នាពេលខាងមុខ ។Mbappe ទើបតែរកបានគ្រាប់បាល់បញ្ចូលទីមួយគ្រាប់និងបង្កើតឪកាស បញ្ចប់ទី ១ គ្រាប់ក្នុងជ័យជម្នះ ៤-២ សម្រាប់ PSG លើក្រុម Strasbourg កាលពីចុងសប្តាហ៍មុន។
ប្រភព៖ Sportsmole