លោក Jose Mourinho ត្រូវបានបណ្តេញចេញខណៈក្រុម Roma របស់លោកបានបញ្ចប់ការប្រកួតមិត្តភាពកាលពីយប់ថ្ងៃសៅរ៍ជាមួយ Real Betis ដោយនៅសល់កីឡាករតែ ៨ នាក់ប៉ុណ្ណោះនៅលើទីលានប្រកួតក្នុងនោះកីឡាករ៣នាក់និងបុគ្គលិកក្លឹប២នាក់ផងដែរ។
ក្រុមម្ចាស់ផ្ទះបាននាំមុខ ៣ទល់និង២លើក្រុមមកពីអ៊ីតាលី នៅនាទីទី ៥៧ ប៉ុន្តែកីឡាកររបស់ក្រុម Roma បានប្រកែកដោយចោតថា Alex Moreno មានចេតនាយកបាល់ប៉ះដៃបញ្ចូលទីធ្វើអោយពួកគេនាំមុខក្នុងលទ្ធផល៣ទល់និង២ស្របពេលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានចេញមុខចូលតវ៉ាក្នុងទីលាន Estadio Benito Villamarin តែម្តង ។
ទោះយ៉ាងណាខ្សែបម្រើ Lorenzo Pellegrini បានទទួលបានកាតលឿងជាលើកទី ២ ខណៈដែលលោក Mourinho ក៏ត្រូវបានបណ្តេញចេញផងដែរចំពោះការតវ៉ានេះ។កីឡាករ Gianluca Mancini និង Rick Karsdorp បានព្យាយាមរកបានគ្រាប់បាល់២គ្រាប់បន្ថែមទៀត នៅមុនបញ្ចប់ការប្រកួតតង់ទី២ដើម្បីបន្ថែមគ្រាប់បាល់សរុបក្នុងលទ្ធផល ៥ទល់និង២ នៅទីក្រុង Seville ប្រទេសអេស្បាញ ។
ប្រភព៖ Givemesport