ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ហើយ បន្ទាប់ពីពូកគេបានយកឈ្នះលើក្រុមដាណឺម៉ាកក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។
ក្រុមដាណឺម៉ាកពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតខាងលើនេះ។ ពួកគេរកគ្រាប់បាល់បើកឆាកបានមុននៅនាទី៣០ ដោយ Damsgaard ទាត់ Free-Kick បញ្ចូលទីយ៉ាងស្អាត។ តែគួរឱ្យស្ដាយនៅនាទី៣៩ Kjaer ក៏ធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់វិញ។ លទ្ធផល ១-១ នេះរក្សារហូតដល់ចប់៩០នាទី និងតម្រូវឱ្យពួកគេបន្ថែម១៥នាទី២ដង។ ក្នុងវគ្គនេះហើយ ទើប Kane បានឱកាសប៉េណាល់ទី១គ្រាប់ បញ្ចូលទីតែម្ដង ជួយក្រុមអង់គ្លេសយកឈ្នះក្នុងលទ្ធផល ២-១។
ជ័យជម្នះនេះបានធ្វើឱ្យអង់គ្លេសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 ហើយ ដោយពួកគេនឹងប៉ះជាមួយក្រុមអ៊ីតាលីនៅថ្ងៃអាទិត្យខាងមុខនេះ។ ខណៈដែលចូលវគ្គផ្ដាច់ព្រ័ត្រនេះ វាជាលើកដំបូងហើយសម្រាប់អង់គ្លេសក្នុងរយៈពេល៥៥ឆ្នាំ៕
ប្រភព៖ BBC