វីរបុសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney បានសម្តែងក្តីបារម្ភថាគូបដិបក្សអាល្លឺម៉ង់អាចនិងបង្កមហន្ត រាយបានគ្រប់ពេលដល់ក្រុមតោកំណាចអង់គ្លេសសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តការណ៏ពានរង្វាន់អឺរ៉ូឆ្នាំ ២០២០ នេះ។ ទោះយ៉ាងណាគ្រូបង្វឹកដែលកំពុងដឹកនាំក្រុម Derby Country រូបនេះបានផ្តល់ជាយោបល់ដល់គ្រូបង្វឹកលោក Gareth Southgate អោយមានការប្រុងប្រយ័ត្នជាមួយនឹងការដាក់កីឡាករសម្រាប់ជម្រើ១១នាក់ដំបូងក្នុងការប្រកួតនៅទឹកដី Wembley ចក្រភពអង់គ្លេសនៅថ្ងៃទី២៩មិថុនា ២០២១នេះ ។
គួររំលឹកថាអង់គ្លេសបានឈានដល់ វគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតបើទោះបីជា៣ប្រកួតរកបានតែ២គ្រាប់យ៉ាងណាក៏ដោយ។ ទោះយ៉ាងណា គូប្រជែងចាស់គឺក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់មានដង្ហើបរស់រានមកជួបគ្នានៅវគ្គនេះ ក្រោយពីបានបញ្ចប់ជីវិតក្រុម ហុងគ្រីដោយសារការវាយបកតាមស្មើ របស់ខ្សែបម្រើ Leon Goretzka ក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍មុនក្នុងវគ្គបញ្ចប់សន្សំពិន្ទុក្នុងពូល។
Rooney បានប្រាប់គេហទំព័រ The Times យ៉ាងដូច្នេះថាៈ សម្រាប់ខ្ញុំទោះបីគាត់បានបង្ហា្ទញទម្រង់លេងល្អពេលជួបឆេក តែខ្ញុំគិតថាគាត់មិនគួរចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូងពេលជួបអាឡឺម៉ង់ទេការយល់ឃើញរបស់ខ្ញុំមិនផ្លាស់ប្តូរទេ។ គូប្រជែងខុសគ្នាយើងក៏ត្រូវទាមទារវិធីសាស្រ្តផ្សេងៗគ្នាហើយសម្រាប់ការប្រកួតនៅថ្ងៃអង្គារនេះ Rashford គួរតែត្រូវបានចូលលេង។ ក៏ព្រោះតែយើងមានជម្រើសព្រោះមានកីឡាករល្អច្រើនដូច្នេះជំនួសឱ្យ Jack ខ្ញុំគិតថា Rashford ជាដៃគូដ៏សក្ត័សមជាមួយ Harry Kane ។
ប្រភព៖ Metro