យោងគេហទំព័រ De Telegraaf បានចុះផ្សាយនៅថ្ងៃអង្គារទី ៨ ខែមិថុនានេះដោយបានបញ្ជាក់ថា Georginio Wijnaldum និងរកចំណូលបាននូវទឺកប្រាក់ពលកម្មនឿយហត់ប្រមាណ ១០ លានអឺរ៉ូក្នុង មួយឆ្នាំ ជាមួយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីបារាំង PSG ។
អតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool មានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់លីកកំពូលអេស្បាញជាមួយក្រុម FC Barcelona ប៉ុន្ទែទីបំផុតរូបគេបានសម្រេចផ្លាស់ទៅកាន់កីឡាដ្ឋាន Parc des Princes ជាមួយសំណើរដែលមិនអាចបដិសេធបាន។
យោងតាមប្រភពខាងលើបានបញ្ជាក់បន្ថែមថា Wijnaldum នឹងទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតម្នាក់នៅក្នុងក្រុមដូចជាកីឡាករដទៃទៀតមានដូចជាៈ Icardi, Kimpembe និង Paredes ។ រីឯ Barcelona ដែលខកខានក្នុងការផ្ទេរនេះក៏ព្រោះតែពួកគេកំពុងតស៊ូនិងបញ្ហាហិរញ្ញវត្តុហើយពួកគេមិនអាចធានានិងផ្តល់ជូនប្រាក់ឈ្នួលសមរម្យបាននោះ។
ប្រភព៖ Besoccer