Tottenham Hotspur គ្មានបំណងលក់ Harry Kane ជាថ្នូរនឹងការដោះដូរកីឡាករនៅក្លឹបដ៏ទៃនោះទេ មនន័យថាក្លឹបនិង អនុញ្ញាតអោយខ្សែប្រយុទ្ធឆ្នើមរូបនេះចាកចេញពីទឹកដី London Stadium នារដូវក្តៅនេះប្រសិនជាមានក្លឹបធំៗណាហ៊ានផ្តល់ដំណើរចុះហត្ថលេខាជាសាច់ប្រាក់សុទ្ធតែប៉ុណ្ណោះ។កីឡាករវ័យ ២៧ ឆ្នាំរូបនេះមានទំនាក់ទំនងចង់បានពីក្លឹបរួមទីក្រុងManchester ទាំងពីរគឺក្រុមម្ចាស់ជើងឯក Premier League Man.City ក៏ដូចជាក្រុមជើងឯករង Europa league គឺក្រុមបិសាចក្រហម Man.Utd។
យោងគេហទំព័រ The Sun បាន ឲ្យដឹងថា Man. City ត្រៀមផ្តល់ជូនកីឡាករពីររូបគឺ Raheem Sterling និង Gabriel Jesus បូករួមទាំងទឹកប្រាក់ ៦០ លានផោនដើម្បីបញ្ចុះបញ្ចូល Spurs ឲ្យ លក់ Kane ទោះយ៉ាងណាជា ការឆ្លើយ តបប្រធានក្លឹបលោក Daniel Levy ចង់បានទឹកប្រាក់សុទ្ធ ចំនួនដល់ទៅ ១៥០ លានផោន សម្រាប់ប្រធាន ក្រុមតោ កំណាចអង់គ្លេស ។ក្នុងនោះដែរម្ចាស់ជើងឯក Champions League គឺ Chelsea និង Man.Utd ក៏មានទំនាក់ទំនងជាមួយ តំណាងកីឡាករ Kane ផងដែរ បើទោះបីជាអនាគតរបស់ខ្សែប្រយុទ្ធជួរមុខរូបនេះ អាចនិងត្រូវ ដោះស្រាយក្រោយព្រឹត្តិការណ៏ Euro ២០២០ បញ្ចប់។
លោក Levy កំពុងព្យាយាមជួយក្រុមបន្ទាប់ពីយុទ្ធនាការដ៏ខកចិត្តនៅរដូវកាលចាស់ក្រោយ Tottenham បញ្ចប់ចំណាត់ថ្នាក់ លេខរៀងទី ៧ ក្នុងក្របខណ្ឌ Premier League និងមិនបានឈ្នះពាន១៣រដូវកាលជាប់ៗគ្នាមកហើយ។
ប្រភព៖ Sportsmole