លោក Antonio Conte បានចាកចេញពីក្លឹប Inter Milan ក្រោយ៣សប្តាហ៏បន្ទាប់ពីដឹកនាំពួកគេឈ្នះជើងេក Serie A ក្រោយខកខានរយៈពេល១ទសវត្ស ដោយបញ្ចប់រដូវកាលបង្កើនគម្លាតដល់ទៅ១២ពិន្ទុនៅលើកំពូលតារាងពីក្រុម AC.Milan និងបើ ទោះបីរូបលោក នៅសល់កិច្ចសន្យាមួយឆ្នាំទៀតយ៉ាងណាក៏ដោយ។
ទោះបីជាក្លឹបបានប្រកាសជាផ្លូវការណ៏ថា ការចែកផ្លូវគ្នាជាមួយអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ដោយការព្រមព្រៀងគ្នាទាំងសងខាងយ៉ាងណាក៏ដោយ។ ប៉ុន្តែមូលហេតុពិតដែលឈានដល់កាប្រេះឆាគ្នានោះគឺ ក្លឹបមានគម្រោងលក់កីឡាករជាច្រើននៅរដូវក្តៅនេះដែលធ្វើអោយគ្រូបង្វឹករូបនេះមានអារម្មណ៏មិនសប្បាយចិត្តដែលក្នុងនោះខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្លឹបក៏ស្ថិតក្នុងបញ្ជីលក់ចេញផងដែរ។
គេហទំព័រ The Guardian បានចុះផ្សាយថា Inter Milan ត្រៀមលក់កីឡាករសំខាន់មួយចំនួនដើម្បីប្រមូល ថវិកាប្រមាណដល់ទៅ ៨០ លានផោនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដើម្បីជួយសម្រាប់ដល់បញ្ហាវិបត្តិ ហិរញ្ញវត្ថុរបស់ពួកគេក្រោយរងគ្រោះដោយសារការរីករាលដាលនៃមេរោគកូវីត-១៩។ Conte បានចូលមកដឹកនាំ Inter Milan ក្នុងឆ្នាំ ២០១៩ ក្រោយចាកចេញពី Chelseas ដោយដឹកនាំបាន១០២ ប្រកួតនិង ឈ្នះពាន SerieA ជាលើកទី៤ក្នុងនាមគ្រូបង្វឹក បន្ទាប់ពីធ្លាប់ដឹកនាំ Juventus លើកពានលីកកំពូលនេះ៣ ដងរួចមកហើយ ។
ប្រភព៖ Sportsmole