ក្រុម Real Madrid បានបញ្ចប់រដូវកាលនេះ ដោយទទួលបានចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះក្នុងក្របខណ្ឌ La Liga ហើយវាក៏បានបញ្ជាក់ថាពួកគេមិនបានលើកពានអ្វីមួយផងដែរ។

នេះបានក្លាយជារដូវកាលអាក្រក់មួយសម្រាប់ក្រុម Real Madrid ដោយសារតែឆ្នាំនេះពួកគេមិនបានឈ្នះពានរង្វាន់អ្វីមួយនោះទេ។ ចាប់តាំងពីឆ្នាំ២០១០មក នេះជាឆ្នាំដំបូងហើយដែលក្រុមអធិរាជស បញ្ចប់រដូវកាលដោយដៃទទេនោះ។ តែសម្រាប់មតិមួយចំនួនវិញ ការឡើងដល់លេខ២ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន UEFA Champions League គឺសមល្មមសម្រាប់ក្រុមលោក Zidane ហើយ ដែលពួកគេរដូវកាលដោះដូរកន្លងទៅមិនចំណាយប្រាក់១សេនផងនោះ។

ដោយឡែកសម្រាប់រដូវកាលថ្មីខាងមុខវិញ ក្លឹបមិនទាន់បញ្ជាក់ថានឹងកសាងក្រុមឡើងវិញដោយរបៀបណានោះទេ ខណៈដែលកីឡាករសំខាន់ៗក្នុងក្លឹបពេលនេះវ័យកាន់តែជ្រេទៅហើយ។ មួយវិញទៀត អនាគតរបស់លោក Zidane វិញ ក៏មិនទាន់សម្រេចច្បាស់ផងដែរ៕

ប្រភព៖ Marca