ការ​ប្រកួត Copa America ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កូឡុំប៊ី​តែ​មួយ​ប៉ុណ្ណោះ ​មិន​មែន​សហការ​ជាមួយ​ប្រទេស​អាហ្សង់ទីន​នោះ​ទេ។ ​

ដំបូង​ឡើយ Copa America 2020 ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​នឹង​មាន​ប្រទេស​២​ធ្វើ​ជា​ម្ចាស់​ផ្ទះ​គឺ កូឡុំប៊ី ​និង​អាហ្សង់ទីន។ យ៉ាងណាមិញ ​កាល​ពី​ម្សិលមិញ​នេះ ​លោក Ivan Duque ​ប្រធានាធិបតី​កូឡុំប៊ី ​បាន​ប្រកាស​ថា​ប្រទេស​របស់​លោក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​តែ​ម្នាក់​ឯង ​ហើយ​លោក​ក៏​អរគុណ​ដល់​អាហ្សង់ទីន​ដែល​ផ្ដល់​ឱកាស​នេះ​ផង​ដែរ។

លោក Ivan Duque ​ប្រធានាធិបតី​កូឡុំប៊ី

ដូច្នេះ​មាន​ន័យ​ថា​អាហ្សង់ទីន​បាន​ដក​ខ្លួន​ទៅ​ហើយ ​ដោយ​ទុក​ឱ្យ​កូឡុំប៊ី​តែ​ឯង​ប៉ុណ្ណោះ ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ធំ​មួយ​នេះ។ ​មាន​ការ​ប្រែប្រួល​ក្បួន​ប្រកួត​មួយ​ចំនួន​ផង​ដែរ។ ដោយ​ក្នុង​នោះ ​ក្រុម​ទាំង​១០​ក្នុង​តំបន់ បូក​ជាមួយ​ក្រុម​២​ទៀត​ដែល​គេ​អញ្ជើញ​ កាតា ​និង​អូស្ត្រាលី ​នឹង​បែកចែក​ជា​២​ពូល​ប្រកួត​គ្នា។ ​២​ពូល​នេះ ​នឹង​ប្រកួត​គ្នា ​យក​៤​ក្រុម​ក្នុង​ពូល​នីមួយ​ៗ ​ដើម្បី​លេង​វគ្គ​៨​ក្រុម៕