បើយោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា: អ្នកគាំទ្រ Man City និង Chelsea មិនគួរធ្វើដំណើរទៅទស្សនាសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Uefa Champions League នៅទីក្រុង Istanbul ប្រទេស Turkey នោះឡើយ ព្រោះតែរដ្ឋាភិបាលអង់គ្លេសបានដាក់ទីនោះក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់ប្រទេសអង់គ្លេស។
សូមបញ្ជាក់ថា Uefa Champions League វគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ខាងមុខនេះ ហើយ Uefa សង្ឃឹមថានឹងផ្តល់ឱ្យក្លិបទាំងពីរនូវចំនួនសំបុត្រយ៉ាងតិច ៤.០០០ សន្លឹកសម្រាប់ការប្រកួតនៅឯពហុកីឡដ្ឋានជាតិ Ataturk Olympic Stadium។
ដោយឡែកស្ថាប័ន UEFA ក៏កំពុងពិចារណាប្តូរទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយសារតែប្រទេសទួរគីបានដាក់ចក្រភពអង់គ្លេសក្នុងបញ្ចីក្រហមក្នុងការហោះហើរ។ ដូចនេះកីឡាកររួមទាំងក្រុមការងារទាំងអស់របស់ក្រុមទាំង២ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែករយៈពេល១០ថ្ងៃសិនក្រោយពេលមកដល់ក្រុង Istanbul។ ជាមួយគ្នានេះ កីឡដ្ឋាន Villa Park របស់ Aston Villa បានស្នើរទៅកាន់ UEFA ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយសារតែប្រទេសទួរគីបានដាក់ចក្រភពអង់គ្លេសក្នុងបញ្ចីក្រហមក្នុងការហោះហើរ៕