Matthijs de Ligt បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ហើយ ដោយកុងត្រា៥ឆ្នាំ ជាមួយទឹកប្រាក់បាន១០,៧៥លានផោនក្នុង១រដូវកាល។កីឡាករហុល្លង់ខាងលើនេះមានក្លឹបជាច្រើនចង់បានរូបគេដូចជា Barcelona , Man City , PSG ជាដើម។
ប៉ុន្តែជាចុងក្រោយរូបគេបែរជាចាប់អារម្មណ៍ទៅលេងឱ្យ Juventus ទៅវិញ ព្រោះក្លឹបនេះបានផ្ដល់តម្លៃពលកម្មខ្ពស់។ មួយវិញទៀត ការបញ្ចុះបញ្ចូលរបស់ Cristiano Ronaldo កាលពីលេងពាន UEFA Nations League ផងនោះ ក៏ជាកត្តាធ្វើឱ្យគេចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅអ៊ីតាលីនេះផងដែរ។
ខ្សែការពារ de Ligt របស់កីឡាករនៅក្លឹប Ajax នេះ ត្រូវបានគេរំពឹងថាជាង៦០លានផោន ជាមួយកុងត្រា៥ឆ្នាំ ហើយសាមីខ្លួនបានជាង១០លានផោនដែរ ក្នុង១ឆ្នាំលើកុងត្រា៥ឆ្នាំនេះ៕
ខ្សែការពារ Matthijs de Ligt កុងត្រា៥ឆ្នាំទៅ Juventus ជាមួយទឹកប្រាក់បាន១០,៧៥ លានផោន
អត្ថបទទាក់ទង