ក្លឹបបាល់ទាត់តោខៀវ Chelsea បានក្លាយជាលំនៅដ្ឋានប្រកបអាជីពដ៏កក់ក្តៅសម្រាប់ខ្សែប្រយុទ្ធឆ្នើម ៗមកពីជុំវិញពិភព លោកសម្រាប់វិស័យបាល់ទាត់សម័យទំនើបមួយនេះ។ មានកីឡាករមួយចំនួនទទួលបានជោគជ័យដូចជា Didier Drogba , Nicolas Anelka និង Diego Costa ជាដើម ទោះយ៉ាងណាខ្សែប្រយុទ្ធមួយចំនួនមិនកាក់កបនិងអាជីពនៅទឹកដី Stamford Bridge នោះទេកំលុងពេលចាប់អាជីពជាមួយក្លឹបដែលមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិចនោះរួចមក។
គួរបញ្ជាក់ថាក្រុមតោខៀវChelsea បានចុះហត្ថលេខានាំយកខ្សែខ្សែប្រយុទ្ធកណ្តាលសរុបដល់ទៅ ២០ នាក់ចាប់តាំងពីឆ្នាំ ២០០៦ ប៉ុន្តែក្នុងចំណោមនោះមួយចំនួនមិនទទួលបានជោគជ័យនោះទេ។ ហើយខាងក្រោមនេះជាកីឡាករទាំង៥រូបនោះ
១.Gonzalo Higuain
Gonzalo Higuain ជាខ្សែប្រយុទ្ធ ដែលធ្លាប់ពាក់អាវស្លាកលេខ៩ ក្រោយលេងក្នុងលក្ខណ្ឌខ្ចីជើងពីក្រុម Juventus ។អតីត ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនចូលលេងបានតែ ១៨ ប្រកួតប៉ុណ្ណោះ។ទោះយ៉ាងណា Higuain រកបានគ្រាប់បាល់តែ ៥ គ្រាប់ប៉ុណ្ណោះអំឡុងពេល ៦ ខែ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri ។ មានន័យថា អាជីពនៅទឹកដីអង់គ្លេសមិនដូចនៅលីកកំពូលអ៊ីតាលី ខណៈដែល Higuain ធ្លាប់ជោគជ័យពេលរកគ្រាប់បាល់ បានរហូត ដល់ទៅ៣៦គ្រាប់ក្នុង១រដូវកាលពេលនៅ Napoli។ ដូច្នេះ Chelsea បានសម្រេចមិនបន្តកិច្ចសន្យាខ្ចីជើងរូបគេបន្តទៀតក្រោយបញ្ចប់រដូវកាល ២០១៩-២០២០។
២.Alvaro Morata
Morata បានផ្លាស់មក Chelsea ក្នុងតម្លៃខ្លួន ៥៨ លានផោនពី ក្រុមអធិរាជស Real Madridនៅដើមរដូវកាល២០១៧-២០១៨ ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិអេស្បាញវ័យ២៨ឆ្នាំរូបនេះ មិនបានបង្ហាញទម្រង់លេងសមនិងតម្លៃខ្លួន កំណត់ត្រាដែលក្លឹបបានចំណាយប្រាក់ទិញរូបគេយកមកនោះទេ។ ។ហើយអ្វីដែលគួរអោយខកចិត្តបំផុតគឺ Morata ធ្វើមិនបានសម្រេចបាល់ប៉េណាល់ទីកាត់សេចក្តី១១ម៉ែត្រពេលជួប Arsenal ក្នុងការប្រកួតពានបើកឆាក រដូវកាលថ្មី Community Shield ។
និងបន្ទាប់មកការចាប់ផ្តើមរដូវកាលថ្មីពោលក្រោយចូលជំនួសកន្លែងរបស់ Diego Costa រួចមក Morata បានគ្រាប់បាល់តែ ២៤ គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល២រដូវកាលជាមួយការបង្ហាញខ្លួន ៧២ ប្រកួត។
៣. Timo Werner
ខ្សែប្រយុទ្ធ Timo Werner បានព្យាយាមសម្របខ្លួននឹងជីវិតនៅទីក្រុងឡុងដ៍ក្រោយផ្ទេរពីក្លឹប RB Leipzig ក្នុងតម្លៃ ៤៧.៧ លានផោនកាលពីឆ្នាំមុន។ទោះបីធ្លាប់ជោគជ័យ៤រដូវកាលនៅលីកកំពូលអាឡឺម៉ង់ Werner ចូលលេងបាន ១៥៩ ប្រកួត ខណៈកីឡាករវ័យ២៥ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៩៥ គ្រាប់និង បង្កើតឪកាសបញ្ចប់ទី ៤០ដង ។ ប៉ុន្តែចាប់ផ្តើមរដូវកាលដំបូង Werner រកបានត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះនិងបង្កើតឪកាសស៊ុតបញ្ចូលទី ១១ ដងក្នុងការបង្ហាញខ្លួន ៤១ប្រកួត។
៤.Fernando Torres
Fernando Torres បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៥២.៦៥ លានផោនក្នុងឆ្នាំ ២០១១ ក្រោយចំណាយពេល៤ ឆ្នាំ ជាមួយហង្សក្រហម Liverpool និងជាកីឡាករដែលមានតម្លខ្លួនថ្លៃបំផុតមុនការមកដល់របស់ Alvaro Morata ។ធ្លាប់ ជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ពេលនៅ Liverpool ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញជាម៉ាស៊ីនរកគ្រាប់បាល់ម្នាក់ ស៊ុតបញ្ចូលទី បាន ៨១ គ្រាប់និង Assist បាន ២០ ដងក្នុងការបង្ហាញខ្លួនសរុប ១៤២ ប្រកួត ។ផ្ទុយទៅវិញ Torres មិនទទួល បាន ជោគជ័យដូចជានៅទឹកដី Anfield ទេ។ ក្រោយចំណាយពេល៤រដូវកាល Torres ចូលលេងបាន ១៧២ ប្រកួត និងរក បានគ្រាប់បាល់៤៥ គ្រាប់ ៣៥ ។
៥. Andriy Shevchenko
អតីតម្ចាស់ពានបាល់មាស Ballon d’Or និងអ្នកកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់អ៊ុយក្រែន Andriy Shevchenko បានសាងកេរ្ត៏ឈ្មោះរយៈពេល ៧ រដូវកាលដ៏អស្ចារ្យជាមួយក្លឹប AC Milan ដោយស៊ុតបញ្ចូលទី ១៧៥ គ្រាប់និងបង្កើតឪកាស៤៥ដង ក្នុងការបង្ហាញខ្លួន ៣២២ ប្រកួត។
មហាសេដ្ឋីសញ្ជាតិរុស្សីលោក Abramovich បានចូលមកកាន់កាប់ក្លឹប Chelsea ក្នុងឆ្នាំ ២០០៦ និងបានផ្តល់យោបល់នាំយក Shevchenko មករួមក្រុម។ ប៉ុន្តែ រកបានគ្រាប់បាល់តែ២២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៧៧ ប្រកួតនៅ Chelsea និងត្រូវ AC Milan ខ្ចីជើងត្រលប់ទៅវិញបន្ទាប់ពីចំណាយពេល ២ ឆ្នាំប្រកបអាជីពនៅនៅទីក្រុងឡុង។
ប្រភព: Sportskeeda