បាល់ទាត់៖ កីឡាករ​វ័យក្មេង ២​រូប​ដែល​កើត​ចេញ​ពី​ថ្នាល​យុវជន​ផ្ទាល់ ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​រួម​មាន​កីឡាករ អ៊​ន ចាន់​ប៉ូ​លីណ និង ជួន ចាន់​ចាវ ត្រូវ​បាន​ក្លិប​ជោគ​ជ័យ​ជាង​គេ​នៃ​លី​គ​កំពូល​កម្ពុ​ជា​មួយ​នេះ សម្រេច​បន្ដ​កិច្ច​សន្យា​រហូតដល់​ឆ្នាំ​២០២២ ដូច​ៗ​គ្នា ​ដើម្បី​បន្ដ​រួមចំណែក​ជួយ​ក្លិប​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។

​បើ​តាម​ការ​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​អតីត​ក្រុម​ជើងឯក ៦​សម័យកាល​នេះ អ៊​ន ចាន់​ប៉ូ​លីន និង ជួន ចាន់​ចាវ បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៩​នេះ ពួកគេ​នឹង​ត្រូវ​បន្ដ​ដំណើរ​ជាមួយ​ភ្នំពេញ​ក្រោ​ន ៣​ឆ្នាំ​ទៀត ប៉ុន្តែ​ក្លិប​មិន​បាន​បញ្ជាក់​តម្លៃ​ខ្លួន និង​មូលហេតុ​ជុំវិញ​ការ​បន្ដ​កិច្ចសន្យា​ជាច្រើន​ឆ្នាំ​ ដល់​កីឡាករ​វ័យក្មេង​ទាំងពីរ​ឡើយ។​ តែ​ក្រឡេក​មក​មើល​ភាព​ជាក់ស្ដែង ពិសេស​ក្នុង​រដូវ​កាល​នេះ អ៊​ន ចាន់​ប៉ូ​លីន និង ជួន ចាន់​ចាវ សុទ្ធតែ​បាន​ដើរតួ​យ៉ាង​សំខាន់ក្នុង​ការ​រួមចំណែក​ជួយ​ក្រុម។

មិន​តែ​ប៉ុណ្ណោះ អ៊​ន ចាន់​ប៉ូ​លីន ត្រូវ​បាន​ផ្ដល់​សេចក្ដីទុកចិត្ត​ពី​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឲ្យ​ជាប់​ជម្រើស​ជាតិ​ម្ដង​ហើយ​ម្ដងទៀតរហូតដល់​ក្រុម​ធំ​ទៀត​ផង​។ ហេតុផល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បន្ដ​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន។

​ទន្ទឹម​ជាមួយ​ការ​ប្រកាស​បន្ដ​កុងត្រា​ជាមួយ​កីឡាករ​ក្នុងស្រុក​នេះ​ដែរ ភ្នំពេញ​ក្រោ​ន​ក៏បាន​ប្រកាស​ចែក​ផ្លូវ និង​បន្ដ​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស ២​រូប​ផង​ដែរ ក្នុង​នោះ​ត្រូវ​បាន​ក្លិប​ផ្ដល់​សេចក្ដីទុកចិត្ត​បន្ដ​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ខណៈ​កីឡាករ​ជប៉ុន Shuhei Mitsuhashi​ ត្រូវ​បាន​ក្លិប​បញ្ចប់​កិច្ច​សន្យាក្រោយ​បង្ហាញ​ខ្លួន​បាន ៩​ប្រកួត។ ដូច្នេះ​ពេលនេះ​ភ្នំពេញ​ក្រោ​ន​សល់​កីឡាករ​បរទេស​តែ​ម្នាក់​គត់​គឺ Paulo Victor៕