សមាគមបាល់ទាត់កូរ៉េ(KFA)ខាងត្បូងបានបញ្ចាក់ជាផ្លូវការណ៏ថាកីឡាករ Son Heung-min របស់ក្រុមមាន់ខ្នាយមាស Tottenham នឹង ខកខានការប្រកួតមិត្តភាពរបស់កូរ៉េខាងត្បូងជាមួយនិងជប៉ុននៅទីក្រុងយ៉ូកូហាម៉ានៅថ្ងៃព្រហស្បត្ត៏សប្តាហ៍នេះដោយសារបញ្ហារបួស។
បញ្ហារបួសរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះធ្វើអោយមានការប្រឈមលើការអំពាវនាវ ក្នុងការបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិដ៏ចម្រូងចម្រាសរបស់ Son បន្ទាប់ពី រងរបួសសរសៃពួរពេលប្រកួតជាមួយ Arsenal នៅ ក្របខ័ណ្ឌ Premier League កាលពី ៨ ថ្ងៃមុន។ ដូច្នេះSon បានត្រឹមអង្គុយមើកការប្រកួតពេល Tottenham ធ្លាក់ចេញពី Europa League ក្រោយចាញ់ Dinamo Zagreb និងផ្តួល Aston Villa កាលពីថ្ងៃអាទិត្យ ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានបញ្ជាក់យ៉ាងខ្លីលើបញ្ហានេះថាៈប្រសិនកីឡាករមិនអាចបង្ហាញខ្លួនអោយក្លឹប គាត់ក៏មិនអាចចូលលេងឱ្យប្រទេសរបស់ខ្លួនបាននោះទេ។
ប្រភព: Besoccer