លោក Jose Mourinho បានចេញមុខបដិសេធនឹងពាក្យចចាមអារ៉ាមដែលថា លោកនឹងដឹកនាំក្លឹប Newcastle ដោយសារតែលោក មិនមានចំណាប់អារម្មណ៍លើក្លឹបដែលមានគោលដៅបញ្ចប់លីគត្រឹមលេខ ៧ លេខ ៨។
លោកបាននិយាយប្រាប់សារព័ត៌មាន The Coaches’ Voice ថា៖ ” ខ្ញុំដឹងនូវអ្វីដែលខ្ញុំមិនចង់បាន ដោយសារតែខ្ញុំមានញាណថា ខ្ញុំត្រូវតែលេងឲ្យឈ្នះ ” ។ លោកបានបន្តថា៖ ” បើខ្ញុំមិនឈ្នះ វាជាបញ្ហារបស់ខ្ញុំ បញ្ហាកីឡាករ ឬ បញ្ហារចនាសម្ព័ន្ធក្លឹប តែខ្ញុំចង់បានគម្រោង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់ឈ្នះ ” ។
លោកបានបន្ថែមទៀតថា៖ ” បើមានអ្នកឲ្យកុងត្រា ១០ឆ្នាំដ៏ល្អ ហើយវាល្អឥតខ្ចោះណាស់ដែលបញ្ចប់លីគត្រឹមលេខ ៧ លេខ ៩ ឬ លេខ ៩ នោះវាមិនមែនសម្រាប់ខ្ញុំទេ។ ការងារបន្ទាប់របស់ខ្ញុំគឺ លេងដើម្បីឈ្នះ ” ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្លឹប Newcastle United បានប្រកាសថា អ្នកចាត់ការរបស់ខ្លួនលោក Rafael Benitez នឹងចាកចេញពីក្លឹបក្រោយពីកុងត្រាផុតសុពលភាព បន្ទាប់ពីចរចាមិនត្រូវរ៉ូវគ្នា៕
គ្រូបង្វឹក Jose Mourinho ចេញមុខបដិសេធពាក្យចចាមអារ៉ាមដែលថា លោកនឹងដឹកនាំក្លឹប Newcastle
អត្ថបទទាក់ទង