លោក Jose Mourinho មានជំនឿចិត្តថាខ្សែប្រយុទ្ធ Son Heing-min នឹងបន្តចុះកុងត្រាថ្មីលេងអោយក្រុមមាន់ខ្នាយមាស Tottenham Hotspur ជាច្រើនឆ្នាំទៀត ។កីឡាករដែលត្រូវបានចាត់ទុកជាគ្រាប់ពេជ្រអាស៊ីនាពេលបច្ចុប្បន្នមានសញ្ជាតិ កូរ៉េខាងត្បូងរូបនេះ រកបាន ១៦ គ្រាប់នៅរដូវកាលនេះនៅមានកិច្ចសន្យាតែ ២ ឆ្នាំកន្លះទៀតប៉ុណ្ណោះជាមួយក្លឹប។
ទោះបីជាមានការបង្ហាញពីជំហរទំនាក់ទំនងរបស់ក្លឹបជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះមានការចុះខ្សោយ តែផ្ទុយទៅវិញគ្រូបង្វឹកសញ្ជាតិព័រទុយរូបនេះជឿជាក់ថា Son និងពេញចិត្ត ជាមួយលក្ខណ្ឌថ្មីដែលក្លឹបផ្តល់អោយ។
Son បានផ្ទេរពីក្លឹប Bayer Leverkusen មកចូលរួមជាមួយ Tottenham នៅខែសីហាឆ្នាំ ២០១៥ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១០២ គ្រាប់ពីការបង្ហាញខ្លួនចំនួន ២៦១លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។
ប្រភព: Sportsmole