Sergio Ramos មានពេលវេលារហូតដល់ខែមីនាដើម្បីសំរេចលើការទទួលយកកិច្ចសន្យា ២ ឆ្នាំជាមួយការបន្ថយប្រាក់ខែ ១០ ភាគរយជាអ្វីដែលក្រុមអធិរាជស Real Madrid បានដាក់សំណើរអោយរូបគេពិចារណា។

មានន័យថាការប្រកួតក្របខណ្ឌChampion League ជាមួយ Atalanta ត្រូវធ្វើឡើងនៅថ្ងៃ ១៦ ខែមីនា គឺជាកាលបរិច្ឆេទពិតប្រាកដដែលនិងសម្រេចជោគវាសនាលើកចុងក្រោយរឺយ៉ាងណា សម្រាប់ខ្សែការពារកណ្តាលដែលពោរពេញទៅដោយបទពិសោធន៏រូបនេះ ។តែប្រសិនជាកីឡាករអន្តរជាតិអេស្បាញ បដិសេធកុងត្រាខាងលើនោះRamosនិងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួនបន្ទាប់ពីសុពលភាពរបស់Ramos នឹងបញ្ចប់នៅខែមិថុនាខាងមុខ។

ក្នុងនោះដែរមានតែក្លឹបបិសាចក្រហម Man. United តែមួយប៉ុណ្ណោះដែលឈានមុខគេក្នុងការ នាំយក កីឡាករវ័យ៣៤ឆ្នាំរូបនេះមករួមក្រុម ប្រសិនជាក្រុមការពារតំណែងជើងឯកអេស្បាញបរាជ័យក្នុងការ ផ្តល់កិច្ចសន្យាថ្មីខាងលើ។

ប្រភព: Besoccer