ទម្រង់លេងរបស់ខ្សែការពារក្រុមកាំភ្លើងធំ Arsenal កីឡាករ David Luiz បានធ្លាក់ដល់កម្រិតមួយទាបបំផុតក្រោយពីរូបគេត្រូវបណ្តេញចេញក្នុងជំនួបបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល២ទល់និង១។
ទោះបី Nicolas Pepe បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣២អោយក្រុមភ្ញៀវក្រោយពី Bukayo Saka មិនអាចទាត់បាល់ប៉េណាំងបានសម្រេច។ ផ្ទុយទៅវិញកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបង្កកំហុសនាំអោយ មានបាល់ពីន័យ ១១ ម៉ែត្រកើតឡើងធ្វើអោយកីឡាករ Ruben Neves រកគ្រាប់បាល់តាមស្មើវិញជិតបញ្ចប់ការប្រកួតតង់ទី១។ ព្រឹត្តការណ៏នេះជាលើកនិងជាលើកទី ៦ ព្រមទំាងជាកាតក្រហមទី ៣ របស់ Luiz ចាប់តាំងពីចូលរួមជាមួយក្លឹប១៨ខែកន្លងមកនេះ។
ទោះយ៉ាងណាគ្រាប់បាល់ចូលដល់តង់ទី២មិនទាន់បានចាប់ផ្តើមលេងបានស្រួលបួលផងកីឡាករ Joao Moutinho មានឪកាសរកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី៤៩ និង ដើម្បីរកឃើញជ័យជំនះសម្រាប់ក្រុមនៅសប្តាហ៏ទី២២នេះមុនពេលអ្នកចាំទី Bend Leno ត្រូវបាន អាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី៧២ ។
ប្រភព: DailyMail