កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភបំពានលើច្បាប់ហាមឃាត់សម្រាប់ករណីបង្ការជំងឺ Covid-១៩បន្ទាប់ពីរូបគេបានធ្វើដំណើរកំសាន្តដោយជិះម៉ូតូស្គីលើទឹកកកកក្នុងថ្ងៃខួបកំណើតមិត្តស្រីរបស់ខ្លួន ដែលមិនទាន់រៀបការគឺតារាម៉ូដែលសញ្ជាតិអាហ្សង់ទីន នាង Georgina Rodriguez ក្នុងថ្ងៃគម្រប់ខួប ២៧ឆ្នាំ។
រូបភាពវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់គូស្នេហ៏មួយគូនេះមានវត្តមាននៅឯ ទីរមណីយដ្ឋានភ្នំមួយនៅប្រទេសអ៊ីតាលីកាលពីដើមសប្តាហ៍នេះដែលបានក្លាយជាចំងល់និងធ្វើអោយមានការសាកសួរដេញដោលពីប៉ូលីសនៅតំបន់ ក្រោយពី Ronaldo បាននាំមិត្តស្រីពីតំបន់ Pietmont ទៅប្រជុំភ្នំ Valle d’Aosta ។
គួរបញ្ជាក់ថាបច្ចុប្បន្នប្រទេសអ៊ីតាលីមានច្បាប់ហាមឃាត់សម្រាប់អ្នកដែលការធ្វើដំណើររវាងតំបន់មានករណីអ្នកឆ្លង Covid-១៩ទៅទីតាំងម្ខាងទៀតលុះត្រាតែមានការអនុញ្ញាតិត្រឹមត្រូវនិងផ្អែកលើហេតុផលការងារប៉ុន្តែគូស្នេហ៏ទាំងពីរនេះគឺរងការ ចោទប្រកាន់ពីបទរំលោភលើច្បាប់ដែលបានចែង។
ប្រភព: Goal