ក្លិប AC Milan បានបញ្ចប់ការចុះហត្ថលេខានាំយកលើខ្សែប្រយុទ្ធ Mario Mandzukic មករួមក្រុមរហូតដល់ ចប់រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធ Juventus សញ្ជាតិក្រូអាត និងត្រូវវវិលត្រលប់មករួមក្រុមជាមួយខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic វ័យ ៣៩ ឆ្នាំ នៅទឹកដី San Siro កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកជាលើកទី២នៅ ខែមករានេះ។

Mandzukic បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្រោយចាកចេញពីក្លឹបនៅលីកកំពូលកាតា Al-Duhail កាលពីខែ កក្កដាឆ្នាំមុន និងចូលរួមជាមួយក្រុមកំពុងឈរនៅទីកំពូលតារាង AC Milan ដោយមានជម្រើសកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំបន្តទៀត។

AC.Milan សង្ឃឹមថាការចុះហត្ថលេខានាំយកកីឡាករវ័យ ៣៤ ឆ្នាំរូបនេះនឹងបន្ថែមកំលាំង កាន់តែខ្លាំងដល់តំបន់ប្រយុទ្ធ របស់ក្លឹបបន្ថែមទៀតដើម្បីប្រជែងតំណែងជើងឯកលីកកំពូលអ៊ីតាលីនៅរដូវកាលនេះ ។Mandzukic ធ្លាប់មានប្រវត្តិជួយ Juventus ឈ្នះពាន SerieA ៤ដង និង លីកកំពូលអ៊ីតាលី Bundesliga ពីរដងនិង Champions League ១លើកពេលនៅ Bayern Munich ។

ប្រភព: Goal