ក្រុមកាំភ្លើងធំ Arsenal បានធ្វើការចុះហត្ថលេខាជាផ្លូវការនាំយកខ្សែបម្រើហូឡង់ Omar Rekik ដែលជាប្អូនប្រុសខ្សែការពារ Karim Rekik របស់ក្លឹប Sevilla មកកាន់ទឹកដី Emirate Stadium ។
ក្រុមរបស់លោក Mikel Arteta បានបញ្ជាក់ថា Omar នឹងចាប់ផ្តើមបង្ហាញខ្លួនក្នុងនាមកីឡាករយុវជនអាយុក្រោម២៣ឆ្នាំរបស់ក្លឹប ។ ទោះយ៉ាងណាក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះក្លឹប Hertha Berlin បានសម្រេចចិត្តលក់កីឡាករពីរនាក់បងប្អូននេះទៅលីកកំពូលអេស្បាញ និង អង់គ្លេស ។
សម្រាប់ Karim វ័យ ២៦ ឆ្នាំបានចាកចេញពីក្លឹបនៅ Bundesliga កាលពីខែតុលាទៅកាន់ក្លឹប Sevilla ខណៈ Omar អាយុ ១៩ ឆ្នាំបានផ្លាស់មក Arsenal នៅរដូវកាលដោះដូរកំពុងបើកជាលើកទី២នៅខែមករា២០២១នេះ។
ប្រភព៖ Besoccer