ខ្សែប្រយុទ្ធឆ្នើម កីឡាករ Cristiano Ronaldo បានបំបែកកំនត់ត្រាអធិរាជបាល់ទាត់ប្រេស៊ីលលោក Pele ដើម្បីឡើងមកឈរនៅចំណាត់ថ្នាក់ទី ២ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លឹបអាជីពជាប្រវត្តិសាស្រ្ត។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ ៣៥ ឆ្នាំរូបនេះបានបានបង្ហាញទម្រង់លេងនៅតែល្អទោះមានវ័យជ្រេបន្តិចដោយកាលពីថ្ងៃអាទិត្យដោយរកបានគ្រាប់បាល់២គ្រាប់ក្នុងពេលផ្តួល Udinese ក្នុងលទ្ធផល ៤ទល់និង១ នៅឯកីឡដ្ឋាន Allianz Stadium ទឹកដីរបស់ក្រុម Juventus ។
មានន័យថា Ronaldo ម្ចាស់ពានបាល់មាស៥សម័យរូបនេះជាកីឡាករទី២ដែលរកបានគ្រាប់បាល់ច្រើនបំផុតទី២ សរុប៧៥៨គ្រាប់ នាំមុខវីរ បុរសដែលបានជួយប្រេស៊ីលលើកពាន World Cup ៣សម័យ Pele ក្នុងនាមកីឡាករដែលស៊ុតបញ្ចូលទីអោយក្លឹបអាជីពរបស់ខ្លួនច្រើនបំផុតនាពេលកន្លងមកត្រឹមតែ៧៥៧គ្រាប់ប៉ុណ្ណោះ។ ទោះយ៉ាងណាវីរបុរសក្លឹប Slavia Prague គឺលោក Josef Bican នៅតែជាកីឡាករដែលចារឈ្មោះក្នុងប្រវត្តិសាស្រ្តដែលរកគ្រាប់បាល់បានច្រើនបំផុតទី១គឺសរុប ៨០៥ គ្រាប់ក្នុងរយៈពេល ៥៣០ ប្រកួតនៅចន្លោះឆ្នាំ ១៩៣១ និង ១៩៥៥។
ប្រភព៖ Sportbible