ទម្រង់លេងល្អរបស់ AC Milan នៅក្របខណ្ឌ Serie A រដូវកាលនេះនៅតែបន្តក្រោយពីពួកគេបានផ្តួលក្រុម Lazio ក្នុងលទ្ធផល ៣ទល់និង២ កាលពីថ្ងៃពុធ។ជ័យជំនះសម្រាប់ក្រុមលោក Stefano Pioli នៅសប្តាហ៏ទី១៤កាលពីយប់ថ្ងៃពុធ បាននាំអោយក្រុមយក្សអ៊ីតាលីបង្កើតកំនត់ត្រាថ្មីមួយបន្ថែមទៀតក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
AC.Milan បានក្លាយជាក្រុមបាល់ទាត់អ៊ីតាលីដំបូងគេក្នុងរយៈពេលជាង ៧០ ឆ្នាំដែលរកបាន គ្រាប់បាល់បញ្ចូលទី ២ គ្រាប់ជាមធ្យមក្នុង១ប្រកួតសម្រាប់ ១៥ ប្រកួតជាប់ៗគ្នាក្នុងឆ្នាំតែ១ ។មាន ន័យថាគ្រាប់បាល់២គ្រាប់នៅតង់ទី១របស់ Ante Rebic, Hakan Calhanoglu និង និងតង់ទិ២របស់ Theo Hernandez នាំអោយ AC.Milan ក្លាយជាក្រុមទី ២ ដែលដើរតាមគន្លង Barcelona ដែលធ្លាប់ធ្វើបានដូចនេះដល់ទៅ ១៨ប្រកួតកាលពីឆ្នាំ ១៩៤៨ ។
ផ្ទុយទៅវំញបរាជ័យរបស់ក្រុមការពារតំណែងជើងឯក Juventus កាលពីថ្ងៃអង្គារក្រោមថ្វីជើង Fiorentina កាន់តែបង្កើនគម្លាតរបស់ពួកគេដល់ទៅ១០ពិន្ទុមុនថ្ងៃបុណ្យណូអែល និងបង្ករក្សាកំនត់ត្រា របស់ពួកគេជាក្រុមដែលមិនស្គាល់ចាញ់សោះសម្រាប់នៅលីគកំពូលទាំង ៥ របស់អឺរ៉ុបនាការចាប់ផ្តើម រដូវកាលនេះ។
ប្រភព៖ Goal