បាល់ទាត់៖ ក្រុមបាល់ទាត់​ស្ត្រី​អាមេរិក​បាន​ឈានឡើង​វគ្គ 8ក្រុម​ចុងក្រោយ​ហើយ​ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ស្ត្រី​ជើងឯក​ពិភពលោក FIFA Women’s World Cup 2019 ក្រោយ​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ 2-1 ដោយ​បាល់​ពិន័យ 11ម៉ែត្រ​ទាំងពីរ​គ្រាប់​។

​​ក្រុម​ការពារ​តំណែង​ជើងឯក និង​ជា​ក្រុម​ដែល​គេ​គិត​ថា​នឹង​ឈ្នះ​ជើងឯក​ឆ្នាំ​នេះ​នោះ បាន​ចាប់ផ្តើម​នាំមុខ​មុន​នៅ​នាទី​ទី7 ដោយ​បាល់​ពិន័យ 11ម៉ែត្រ​របស់ Megan Rapinoe ​តែ​ក៏​ត្រូវ​អេ​ស្ប៉ា​ញ​តាម​ស្មើ​វិញ​ភ្លាមៗ​នៅ​នាទី​ទី9 ដោយ Jennifer Hermoso​។ ​

ការប្រកួត​បន្ត​តានតឹង​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី រហូតដល់​វគ្គ​ទី​2 ​នាទី​ទី76 ទើប​ក្រុម​ការពារ​តំណែង​ជើងឯក​អាមេរិក​ រកបាន​គ្រាប់​ជ័យជំនះ​ដោយ​បាល់​ពិន័យ 11ម៉ែត្រ​មួយ​គ្រា​ប់​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ Megan Rapinoe ​ដដែល​បន្ទាប់ពី​កំហុស​របស់ Rose Lavelle នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ និង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ដោយ VAR​។​ ​ចប់​ការប្រកួត​អាមេរិក​យកឈ្នះ​អេ​ស្ប៉ា​ញ 2-1 ឡើង​វគ្គ 8ក្រុម​ចុង​ក្រោយ ​តែ​ត្រូវ​ធ្វើការ​ធ្ងន់​ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​បារាំង​។

By: BTV