ខ្សែប្រយុទ្ធ Luis Suarez បានស្រែកទាមទារបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ បន្ទាប់ពីទាត់បាល់ប៉ះដៃអ្នកចាំទីរបស់ឈីលី ក្នុងការប្រកួតអ៊ុយរុយហ្គាយយកឈ្នះ ឈីលី ១-០ ពានរង្វាន់ Copa America កាលពីព្រឹកមិញ។
អ៊ុយរុយហ្គាយ បានឡើងឈរលើកំពូលតារាងពូល C ក្រោយឈ្នះលើឈីលី ធ្វើឲ្យពួកគេមានឱកាសឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវតទល់នឹងប៉េរូ។ ប៉ុន្តែអំឡុងពេលការប្រកួតនៅនាទី២២ Suarez បានស្រែកទាមទារទៅអាជ្ញាកណ្ដាលដើម្បីសុំបាល់ប៉ណាល់ទី ខណៈខ្លួនឯងទាត់ចំដៃអ្នកចាំទីសោះ។
នៅត្រង់នាទីខាងលើ Suarez បានដាច់បាល់ម្នាក់ឯងនៅក្នុងប្រអប់គ្រោះថ្នាក់ខាងស្ដាំ ហើយបានប្រឹងព្យាយាមទាត់សំដៅទី តែត្រូវអ្នកចាំទីទះបាល់ចេញ។ អំឡុងពេលនោះកីឡាកររបស់ Barcelona រូបនេះបានលើកដៃជាសញ្ញាថាបាល់ប៉ះដៃ ដោយភ្លេចខ្លួនថាតាមពិតទាត់ចំដៃអ្នកចាំទីសោះ៕
មិនគួរសោះ! ទាត់ប៉ះដៃអ្នកចាំទីសោះ ខ្សែប្រយុទ្ធ Luis Suarez ស្រែកទាមទារបាល់ប៉េណាល់ទី
អត្ថបទទាក់ទង