កីឡាករ David Luiz របស់ក្រុមកាំភ្លើងធំ Arsenal នឹងខកខានការប្រកួតពានរង្វាន់ Europa League នៅថ្ងៃព្រហស្បតិ៍នេះជាមួយក្រុមភ្ញៀវ Rapid Vienna មកពី អូទ្រីស ណៈខ្សែការពារកណ្តាលរូបនេះ នៅបន្តព្យាបាលរបួសក្បាលដែលមិនទាន់ជាសះស្បើយពីរប៉ះង្គិចក្បាលជាមួយខ្សែប្រយុទ្ធ Raul Jimenez របស់ក្រុម Wolves កាលពីថ្ងៃអាទិត្យ ។
ខ្សែករពារអន្តរជាតិប្រេស៊ីល វ័យ ៣៣ ឆ្នាំរូបនេះបានរងរបួសខ្លាំងដោយមានប្រឡាក់ឈាម ឈាម និងត្រូវបានក្រុមគ្រូពេទ្យយកបង់រុំក្បាលហើយរូបគេ ត្រូវបានប្តូរចេញក្រោយពីនៅបន្តលេងបាន ៤០ នាទីមុនពេលត្រូវបានប្តូរចេញរីឯ Jimenez ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនអាចបន្តការប្រកួតបាននោះទេ។
ឆ្លើយតបបញ្ហានេះអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសលោក Alan Shearer បានធ្វើការរិះគន់ថាបាលទាត់ចាំបាច់ត្រូវកែប្រែលក្ខណ្ឌមួយចំនួន បន្ទាប់ពីនៅតែអនុញ្ញាតិអោយ Luiz ចូលលេងទាំងមានរបួសដូច្នេះ។
ប្រភព៖ BBC