ប្រធានក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos រកបានគ្រាប់បាល់លើកទី១០០សម្រាប់ក្លឹបក្នុងជំនួបការប្រកួតក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប Uefa Champion League កាលពីថ្ងៃអង្គារខណៈរូបគេបានជួយក្រុម Real Madrid ផ្តួលគូប្រជែងគឺក្រុមពស់យក្ស Inter Milan ក្នុងលទ្ធផល៣ទល់និង២។
មានន័យថាកីឡាករអន្តរជាតិអេស្បាញរូបនេះបានក្លាយជាខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់សម្រាប់ក្រុមអាជីពក្រោយបង្ហាញខ្លួន៦៥៩ប្រកួត ខណៈក្រុមជម្រើសជាតិរកបានគ្រាប់បាល់បញ្ចូលទី២៨គ្រាប់ផងដែរ។ អាចនិយាយបានថាជាមធ្យមរវាងចន្លោះប្រកួត៦លើកគឺ Ramos តែងតែរកបានគ្រាប់បាល់១គ្រាប់ជានិច្ច។
សម្រាប់ Real Madrid ត្រូវការជ័យជំនះក្នុងការប្រកួតលើកទី៣វគ្គចែកពូលនេះជាចាំបាច់ ជាមួយនឹងក្រុម Inter Milan ដើម្បីឆ្លងទៅវគ្គបន្តទៀតបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការរបស់ពួកគេបរាជ័យក្នុងទឹកដីខ្លួនឯងជាមួយក្រុម Shakhtar Donetsk មុនពេលទទួលលទ្ធផលស្មើគ្នា ២ទល់និង២ ជាមួយ Monchengladbach ។
ប្រភព៖ Goal