Bruno Fernandes និងបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយម្ចាស់ផ្ទះ Newcastle United នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះ ។ ពត៌មាននេះនិងបញ្ជាក់យ៉ាងច្បាស់ថាខ្សែបម្រើស្លាបក្រុម Man.Utd រូបនេះ និងទទួលបានភ្លើងខៀវចូលេងជាមួយម្ចាស់ផ្ទះ Newcastle ក្រោយជួប ភាពស្រពេចស្រពិលបន្ទាប់ពីមិត្តរួមជាតិព័រទុយហ្កាល់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើតេស្ត៍រកឃើញមេរោគកូវីត-១៩ ។

យោងគេហទំព័រ The Telegraph បានចុះផ្សាយថាៈ កីឡាករដែលផ្ទេរពីក្លឹប Sporting Lisbon កាលពីខែមករាវ័យ២៦ឆ្នាំរូបនេះនិងបង្ហាញខ្លួនសម្រាប់ការប្រកួតនៅសប្តាហ៏ទី៤សម្រាប់ Man.Utd ក្រោយពីរយៈពេលជួបគ្នាចុងក្រោយ ពួកគេទំាងពីរមិនបានប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធជាមួយគ្នា នោះទេ។មានន័យថាពួកគេនឹងអាចបង្ហាញខ្លួនសម្រាប់ក្រុមលោក Solskjaer នៅចុងសប្តាហ៍នេះទោះបីជាប្រធានក្រុមនិងជាខ្សែប្រយុទ្ធ Juventus បានរកឃើញលទ្ធផលវិជ្ជមាន។

Man.Utd និងត្រូវអវត្តមានខ្សែប្រយុទ្ធ Martial និង Cavani ពេលធ្វើដំណើរទៅកាន់ទឹកដី St.James Park របស់គ្រូបង្វឹកលោក Steve Bruce ខណៈ Fernandes ចូលលេងបាន ៨៦នាទី ជួយព័រទុយហ្គាល់ផ្តួលស៊ុយអ៊ែត ៣ទល់និង០ សម្រាប់ ការប្រកួតរង្វាន់ UEFA Nations League កាលពីរាត្រីថ្ងៃពុធ។

ប្រភព៖ Sportsmole