ក្រុមបិសាចក្រហម Man. United បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Edinson Cavani ពីក្លឹប Paris St-Germain ដោយគ្មានតម្លៃខ្លួន។ កីឡាករជើងចាស់អន្តរជាតិអ៊ុយរ៉ាហ្គាយវ័យ ៣៣ ឆ្នាំដែលបានចាកចេញពី PSG កាលពីចុងខែមិថុនាបន្ទាប់ពីកិច្ចសន្យាចាស់របស់ខ្លួនជាមួយក្រុមជើងឯកបារាំងអស់សុពលភាព និង បន្តចុះកុងត្រា ១ ឆ្នាំជាមួយម្ចាស់ជើងឯកអង់គ្លេស២០សម័យ។
Cavani មានកំនត់ត្រារកបានគ្រាប់បាល់សរុប ៣៤១ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៥៦ ប្រកួតអោយក្លឹបបាល់ទាត់អាជីពនាពេលកន្លងមក ដែលក្នុងនោះ ២០០ គ្រាប់ធ្វើបានជាមួយក្លឹប PSG ក្នុងការបង្ហាញខ្លួន ៣០១ ប្រកួតក្នុងនាមកីឡាកររកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្លឹប(Top Scorer) ។ជាមួយក្រុមជម្រើសជាតិរូបគេរកបាន៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ១១៦ ប្រកួតសម្រាប់អ៊ុយរូហ្គាយ។
ក្រុមលោក Ole Gunnar Solskjaer និងត្រូវជួបប្រកួតជាមួយ Newcastle នៅថ្ងៃទី១៧តុលាស្របពេល Cavani ត្រៀមចូលរួមការប្រកួតខាងលើ និងចូលលេងប្រឆាំងអតីតក្លឹប PSG នៅពេលដែលពួកគេ ជួបគ្នានៅវគ្គជម្រុះក្នុងពូលពានរង្វាន់ Champions League នៅថ្ងៃទី២០តុលា ២០២០ខាងមុខនេះ។ Man.Utd បច្ចុប្បន្នឈរនៅលេខរៀងទី ១៦ ក្នុងតារាងដោយរកបានតែ ៣ ពិន្ទុប៉ុណ្ណោះពីការប្រកួតក្របខណ្ឌ Premier League ៣ លើកដំបូងរបស់ពួកគេ ក្រោយចាញ់នៅផ្ទះខ្លួនឯងនាកីឡាដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យគួរអោយអាម៉ាស់ក្នុងលទ្ធផល ៦ទល់និង១។
ប្រភព៖ BBC