អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកមិនខកចិត្តពេកឡើយ បន្ទាប់ពី Arsenal ចាញ់ Liverpool ៣-១ កាលពីយប់មិញុ។ ក្រុមកាំភ្លើងធំបានធ្វើការនាំមុខ បន្ទាប់ពីខ្សែប្រយុទ្ធ Alexandre Lacazette ឆក់ឱកាសពីការសាងកំហុសរបស់ Andy Robertson ទាត់បញ្ចូលទីយ៉ាងល្អ។ យ៉ាងណាមិញ Liverpool បានសម្រុករកបាន៣គ្រាប់វិញផ្ទួនៗទាត់បញ្ចូលទីដោយកីឡាករ Sadio Mane, Andrew Robertson និង Alexander-Arnold។
ក្រោយបញ្ចប់ការប្រកួតលោក Arteta បាននិយាយថា៖ “ជាការពិតពួកគេពូកែជាងពួកយើងក្នុងទិដ្ឋភាពជាច្រើន។ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅក្នុងរបៀបដែលក្រុមបានធ្វើការប្រកួតប្រជែងនិងបន្តជឿជាក់។ នេះគឺជាស្ដង់ដារដែលពួកយើងត្រូវឈានទៅដល់”
សម្រាប់ជ័យជម្នះរបស់ Liverpool ពួកគេបានឡើងមកកាន់លេខពីរក្នុងតារាងពិន្ទុ Premier League នៅក្រោម Leicester City ដែលមាន៩ពិន្ទុស្មើគ្នា៕
ប្រភព៖ Sabay News