លោក Jurgen Klopp មិនមានការភ្ញាក់ផ្អើលឡើយក្នុងការប្រកួតដែលក្រុម Liverpool យកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ ក្រុមភ្ញៀវ Arsenal ជាអ្នកនាំមុខមុនដោយខ្សែប្រយុទ្ធ Lacazette នៅនាទី២៥ ប៉ុន្តែ៣នាទីបន្ទាប់មក Mane ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន។ នៅនាទី៣៤ ខ្សែការពារ Robertson ក៏អាចរកគ្រាប់បាល់នាំមុខឱ្យក្រុម Liverpool វិញមុនបញ្ចប់ការប្រកួតតង់ទី១។ ឈានចូលដល់តង់ទី២ នៅនាទី៨៨ ខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ក៏រកបាន១គ្រាប់ទៀតឱ្យក្រុមហង្សក្រហម ឈ្នះ Arsenal បានក្នុងលទ្ធផល ៣-១។
ចប់ការប្រកួតទៅ លោក Klopp បានអះអាងថាក្រុមរបស់លោកលេងបានយ៉ាងល្អជាយូរមកហើយ និងត្រូវការពង្រឹងសមត្ថភាពឱ្យបានកាន់តែខ្លាំងឡើងថែមទៀតសម្រាប់ការពារតំណែងជើងឯក។ ត្បិតតែ៣ប្រកួត ឈ្នះទាំង៣ប្រកួតមែន ប៉ុន្តែនៅសល់ការប្រកួតពិបាកៗជាច្រើនទៀតនៅពេលខាងមុខ៕
ប្រភព៖ Sabay News