គ្រាប់បាល់ទី ២ របស់កីឡាករ Cristiano Ronaldo បានជួយសង្គ្រោះ Juventus អោយវាយបកតាមស្មើ Roma ក្នុងលទ្ធផល២ទល់និង២ សម្រាប់ក្រុមដែលនៅសល់គ្នាតែ១០នាក់សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិបារាំង Jordan Veretout រកបានគ្រាប់បាល់២គ្រាប់នៅតង់ទី១ ខណៈខ្សែប្រយុទ្ធស្លាប Cristiano Ronaldo វាយបកតាមពីក្រោយ១គ្រាប់វិញដោយបាល់ប៉េណាំងទី នៅនាទីទី៤៤មុនបញ្ចប់ការប្រកួតតង់ទី១។
ក្រុមការពារតំណែងជើងឯកលីកកំពូលអ៊ីតាលី បានបាត់បង់កីឡាករខ្សែបម្រើអន្តរជាតិបារាំង Adrian Rabiot នៅនាទីទី៦២ ខណៈម្ចាស់ពានបាល់មាស៥សម័យ Ronaldo នៅតែបង្ហាញទម្រង់ លេងយ៉ាងល្អទោះឈានដល់វ័យ៣៥ឆ្នាំ ដោយការតែតបញ្ចូលទីក្រុមម្ចាស់ផ្ទះ ក្រោយការលើកបាល់របស់ ខ្សែការពារប្រេស៊ីល Danilo នៅនាទីទី៦៩។បញ្ចប់ការប្រកួតក្រុមទំាងពីរទទួលបាន១ពិន្ទុស្មើគ្នា ក្នុងការប្រកួតនៅសប្តាហ៏ទី២នេះ។ Juventus បច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ រីឯក្រុម Roma បានធ្លាក់ទៅចំណាត់ថ្នាក់ទី ១៣ បន្ទាប់ពីថ្ងៃបើកឆាករបស់ពួកគេស្មើ ០-០ ជាមួយក្រុម Verona រីឯ Juventus ផ្តួល Sampdoria ថ្ងៃបើកឆាក៣ទល់និង០។
ប្រភព៖ BBC