ខ្សែបម្រើ-ប្រយុទ្ធស្លាប Angel Di Maria របស់ក្រុម Paris St-Germain រងម្រាមមិនអាចចូលរួមការប្រកួតបានចំនួន ៤ ប្រកួតក្រោយពីបង្ហាញអាកប្បកិរិយាមិនសមរម្យពេលក្លឹបរបស់ខ្លួនបរាជ័យក្រោមថ្វីជើងគូប្រជែង Marseille កាលពីថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅ។
Di Maria វ័យ ៣២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទស្តោះទឹកមាត់ដាក់ខ្សែការពារ Alvaro Gonzalez របស់ក្រុម Marseille អំឡុងការប្រកួតសប្តាហ៏ទី២ក្របខណ្ឌ Ligue-១នោះខណៈមិត្តរួមក្រុមរបស់គេមាន Neymar Leandro Paredes និង Layvin Kurzawa ត្រូវបានបណ្តេញចេញនិងរងការព្យួរ ខណៈ Jordan Amavi របស់ក្រុម Marseille និង Dario Benedetto ក៏ទទួលបានកាតក្រហមដូច គ្នាផងដែរ។
កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ PSG ចំនួន ៧ នាក់ដែលបានធ្វើតេស្ត៍រកឃើញមានមេរោគកូវីត-១៩ នាពេលកន្លងមក ខណៈ អតីតខ្សែបម្រើ Benfica,Real Madrid បានបង្ហាញខ្លួនក្នុងលទ្ធផល អវិជ្ជមានមុនពេលលីកកំពូលបារាំងបានចាប់ផ្តើម។
ប្រភព: BBC