កីឡាករឆ្នើម Roberto Firmino បានប្រើក្បាច់ប្រចាំត្រកូល No-look របស់គេ គឺបានន័យថាស៊ុតមិនមើលគ្រាប់បាល់បញ្ចូលទី ដោយជួយអោយក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះ ប៉េរូ ដោយលទ្ធផល ៥-០។
គ្រាប់បាល់របស់ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កើតឡើងនៅនាទី១៩ ពោលគឺជាគ្រាប់ទីពីរបន្ទាប់ពី Casemiro បើកឆាកគ្រាប់ទីមួយនៅនាទី១២។ Sousa Soares, Alves da Silva និង Willian សុទ្ធតែរកបានម្នាក់១គ្រាប់ក្នុងការប្រកួតព្រឹកមិញនេះ។
ប្រេស៊ីលក្នុងនាមជាម្ចាស់ផ្ទះបានកក់កៅអីយ៉ាងងាយស្រួលសម្រាប់វគ្គ៨ក្រុមចុងក្រោយ ជាមួយ វ៉េណេស៊ុយអេឡា សម្រាប់ពូល A បន្ទាប់ពីមាន៧ពិន្ទុ ឈ្នះ២ ស្មើ១ពី៣ប្រកួតកន្លងមក៕
មិនធម្មតាទេ! Firmino ប្រើក្បាច់ No-look រួមចំណែកជួយប្រេស៊ីលឈ្នះប៉េរូ ៥-០ (វិដេអូ)
អត្ថបទទាក់ទង