ប្រធានក្លិប Inter Milan លោក Steven Zhang ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួន៨០០០ផោនចំពោះការរិះគន់ទៅលើ ចំណាត់ការប្រធានក្របខណ្ឌ Serie A លោក Paolo Dal Pino ជុំវិញបញ្ហា មេរោគកូវីត-១៩នាពេលកន្លងមក។
គួររំលឹកឡើងវិញថាអ្នកជំនួញជនជាតិចិនរូបនេះធ្លាប់ បានរិះគន់យ៉ាងយ៉ាងខ្លាំងចំពោះការសម្រេចចិត្ត បន្តការប្រកួតលីកកំពូលអ៊ីតាលីនៅខែមីនាដោយរូបលោកបានអំពាវនាវថាសហព័ន្ធទាំងមូលមិនបានយកចិត្តទុកដាក់ដល់សុខភាពសាធារណៈ។
ក៏ព្រោះតែនៅពេលនោះលីកកំពូលដ៏ល្បីក្នុងចំណោមលីកធំៗទាំង៥នៅអឺរ៉ុបមួយនេះបានប្រកាសថាការប្រកួតរវាងគូប្រជែង Inter Milan និងក្រុមការពារតំណែង Juventus និងដឹងពីលទ្ធផលថាក្រុមណានិងឈ្នះពានបន្ទាប់ពីការប្រកួតដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែមិនា តែទីបំផុត Inter Milan រងបរាជ័យក្នុងលទ្ធផល២ទល់និង០ ខណៈអតីតខ្សែបម្រើ Aaron Ramsey និង Paulo Dybala ជាអ្នករក គ្រាប់ជ័យជំនះក្នុងការប្រកួតនោះ។ទោះយ៉ាងណាវាជាការប្រកួតចុងក្រោយ តែមិនត្រូវបានកំនត់ជាផ្លូវការថា Juventus និងក្លាយជាជើងឯកនៅពេលនោះទេ ពោលគឺមុនពេលក្របខណ្ឌ SerieA ត្រូវបានផ្អាកការប្រកួតជាបណ្តោះអាសន្នដោយសារមេរោគកូវីត-១៩ ។
ប្រភព៖ Goal