យោងគេហទំព័រ Sportmail បានចុះផ្សាយថាៈ លោក Ferguson បានបង្ហាញអារម្មណ៏ខកចិត្តយ៉ាងខ្លាំងពីអ្វីដែលខ្លួនចង់បាន ស្របពេលដែលដំបូន្មានរបស់ខ្លួនដែលតែងតែបារម្មណ៏ និងគិតពីក្រុម Man.United ក្រោយចូលនិវត្តន៏កាលពី ៦ឆ្នាំមុនត្រូវបានគេមើលរំលង ខណៈអតីតកូនក្រុមរបស់លោកគឺលោក Solskjaer ក៏បានសម្រេចថារូបលោកមិនទទួលយកដំបូន្មានណាមួយសម្រាប់ការដឹកនាំបន្តទៀតឡើយ។
កំពូលគ្រូបង្វឹកសញ្ជាតិស្កុតឡេន៏រូបនេះ ជឿជាក់ថាក្រុម Manchester United គួរជ្រើសតាំងលោក Mauricio Pochettino បច្ចុប្បន្នជាគ្រូបង្វឹក Tottenham អោយដឹកនាំក្រុមជាអចិន្រ្តៃយ៏ជំនួសគ្រូបង្វឹកបច្ចុប្បន្នគឺ Ole Gunnar Solskjaer។ បន្ទាប់ពីសំរេចចិត្តបញ្ចប់តំណែងលោក Jose Mourinho កាលពីខែធ្នូ ២០១៨ អនុប្រធានប្រតិបត្តិរបស់ក្លឹបគឺលោក Ed Woodward បានសម្រេចផ្តល់តួនាទីជាគ្រូបង្វឹកដល់លោក Solskjaer និងអតីតជំនួយការរបស់ខ្លួនគឺលោក Mike Phealan ចូលមកដឹកនាំក្រុមបន្តទៀត។
រំលឹកឡើងវិញថាលោក Ferguson ធ្លាប់មានទំនាក់ទំនងល្អ និងបានជួបជាមួយ Pochettino សម្រាប់ការទទួលទានអាហារថ្ងៃត្រង់នៅឆ្នាំ២០១៦ និងជាបុគ្គលម្នាក់តែងកោតសរសើរអ្នកចាត់ការទូទៅអាហ្សង់ទីនវ័យ ៤៧ឆ្នាំរូបនេះដែលបានដឹកនាំ Spurs ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ។
ប៉ុន្តែក្រោយពីលោក Solskjaer បានចូលមកដឹកនាំក្រុមនាកីឡាដ្ឋាន Old Trafford ជាមួយជ័យជំនះ៨លើក គួរឱ្យកត់សម្គាល់ព្រមទាំងការប្រកួតដ៏សំខាន់មួយទៀតជាមួយនឹង Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League។
ប៉ុន្តែចាប់តាំងពីជ័យជម្នះវាយបក ៣-១ នៅទីក្រុងប៉ារីសកាលពីថ្ងៃទី៦ ខែមីនាមក ក្រុម Man Utd បានទទួលជ័យជំនះតែ ២ពីរប្រកួតប៉ុណ្ណោះនិង ចាញ់ ៨ប្រកួត ប្រកួតសម្រាប់ការប្រកួតសរុប ១២លើក។ ទោះយ៉ាងណាលោក Solskjaer បានទទួលកិច្ចសន្យារយៈពេល ៣ឆ្នាំ និងទទួលភារកិច្ចឱ្យកសាងក្រុមឡើងវិញដើម្បីត្រៀមប្រកួតប្រជែងយុទ្ធនាការរដូវកាល ២០១៩-២០២០ ក្រោយពីក្រុម Man.U បញ្ចប់រដូវកាលមានកៅអីប្រកួត Europa League នៅរដូវកាលក្រោយ។
លោក Ferguson ថា: Mauricio Pochettino គួរតែកាន់ដំណែងជាគ្រូបង្វឹកក្លឹប Manchester United ជំនួសលោក Solskjaer
អត្ថបទទាក់ទង