​លោក Erik ten Hag បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ 3ឆ្នាំ​បន្ថែម​ដឹកនាំ​ក្រុម​ហូ​ឡង់ Ajax Amsterdam ដល់​ឆ្នាំ2022 បន្ទាប់ពី​ដឹកនាំ​ក្រុម​ទទួល​បាន​ពាន​ក្នុងស្រុក​ចំនួន 2 និង​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League​។

​បុរស​វ័យ 49ឆ្នាំ​រូប​នេះ​មាន​រដូវ​កាល​ជោគជ័យ​របស់​ខ្លួន​ កាលពី​រដូវ​កាលដែល​ទើបតែ​បញ្ចប់​កន្លងទៅ ដោយ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ដោយ​ទម្លាក់​ក្រុម​ខ្លាំង​ៗ​ដូចជា ក្រុម​ជើងឯក​ 3សម័យ​ជាប់​គ្នា Real Madrid នៅ​វគ្គ16 មុន​ពេល​ឡើង​ទៅ​ទម្លាក់ Juventus​ នៅ​វគ្គ8 ទើប​ចាញ់ Spurs នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​មុន​ទទួល​បាន​កិច្ចសន្យា​ថ្មី​នេះ លោក Erik ten Hag ក៏​ត្រូវ​បាន​គេ​ចុះផ្សាយ​ថា​ មាន​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​មួយ​ចំនួន​ទាក់​ទង​ទៅ​ដឹកនាំ​ផង​ដែរ​៕ ​​លោក Erik ten Hag ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក Ajax កាលពី​ខែ​ធ្នូ​ ឆ្នាំ​2017​៕