ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ក្រុមរបស់លោក Lampard សម្រាប់ការប្រកួតនៅយប់មិញនេះ មិនទាន់បានដាក់កីឡាករពេញជើងនៅឡើយទេ ដោយសារតែកីឡាករចំណូលថ្មីមួយចំនួននៅជាប់របួសនៅឡើយ។ ត្បិតតែយ៉ាងនេះក្ដី Timo Werner ខ្សែប្រយុទ្ធកណ្ដាលដែលទើបទិញចូលនោះលេងបានយ៉ាងល្អ និងត្រូវបានគេសរសើរគ្រប់គ្នាតែម្ដង បើទោះជារកគ្រាប់បាល់មិនទាន់បានក៏ដោយ។
៣គ្រាប់ដែលរកបាននៅយប់មិញនេះ ធ្វើបានសម្រេចដោយ Jorginho នាទី២៣ James នាទី៥៦ និង Zouma នៅនាទី៦៦។ ១គ្រាប់របស់ក្រុម Brighton ធ្វើបានសម្រេចដោយ Trossard នៅនាទី៥៤៕
វីដេអូ៖