លោក Jose Mourinho បាននិយាយថាអនាគតរបស់ Lionel Messi គឺអាចទៅលេងនៅក្លឹបដែលមិនគោរពច្បាប់ចាយវាយប៉ុណ្ណោះព្រោះតម្លៃខ្លួនរបស់គេខ្ពស់លើសកម្រិតទៅហើយ។
Messi បានស្នើក្លឹប FC Barcelona ដើម្បីចាកចេញកាលពីពេលកន្លងទៅនេះខណៈដែលតម្លៃខ្លួនរបស់គេដល់ទៅ៧០០លានអឺរ៉ូឯណោះ។ដោយសារតែតម្លៃខ្លួនខ្ពស់និងពិបាកចាកចេញនេះហើយទើបបានជាចុងក្រោយរូបគេក៏សម្រេចចិត្តបន្ដលេងនៅក្រុមអ្នកមានបុណ្យទៀត។ខណៈដែលក្រុម Man City ដែលចង់បាននោះក៏លែងមាត់កទៀតដែរ។
ចំពោះរឿង Messi នេះលោក Jose Mourinho អ្នកចាត់ការក្រុម Spursបាននិយាយថាក្រុមរបស់លោកគោរពច្បាប់ចាយវាយដូច្នេះហើយ Messi មិនអាចមកលេងនៅទីនេះបានឡើយ។រូបគេអាចទៅលេងនៅក្លឹបដែលមិនគោរពច្បាប់ប៉ុណ្ណោះ៕