បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ២គ្រាប់ក្នុងការប្រកួតពានរង្វាន់ Uefa Nation League ក្នុងលទ្ធផល ២ទល់និង០ជាមួយក្រុមជម្រើសជាតិស៊ុយអ៊ែត កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានធ្វើការប្រៀបធៀបថាការប្រកួតបាល់ទាត់ ដោយគ្មានអ្នកគាំទ្រវាហាក់បីដូចជាការសម្តែងសៀកតែមិនមានអ្នកទះដៃអបអរសាទរយ៉ាងដូច្នេះដែរ។
ការលើកឡើងរបស់កីឡាករក្រុម Juventus វ័យ៣៥ឆ្នាំរូបនេះគឺមានន័យថារូបគចង់បង្ហាញឱ្យឃើញថាទំនាក់ទំនងរបស់ខ្លួន និង ក្រុមម្ចាស់ជើងឯកអ៊ីតាលីជាមួយគាំទ្រមានការខកខានអស់ជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីខែមិនាមកម្លេះ ។
ទោះបីជាយ៉ាងនេះក្តីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានសាងប្រវត្តិសាស្រ្តក្នុងការរកគ្រាប់បាល់អោយ ក្រុម ជម្រើសជាតិលើកទី ១០០ ខណៈការប្រកួតបានធ្វើឡើងនៅទឹកដីស៊ុតអ៊ែតនាទីក្រុង Stockholm ដែលត្រូវលេងដោយគ្មានអ្នកគាំទ្រដោយសារតែការពង្រឹង និង ការពាររីករាលដាលនៃមេរោគកូវីត-១៩ដែលនៅតែបន្តមាននៅទី្វបអឺរ៉ុបនិងទូទាំងពិភពលោកនៅឡើយ។
ប្រភព៖ Goal