Christian Eriksen ត្រូវបានក្លឹបពស់យក្ស Inter Milan ដាក់លក់ ក្រោយចូលរួមជាមួយក្រុមបាន រយៈពេល ៨ ខែក្រោយចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham ។ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថា ថាគ្រូបង្វឹក Inter Milan លោក Antonio Conte មិនមានគម្រោងដាក់ខ្សែបម្រើអន្តរជាតិដាណឺម៉ាក Eriksen ក្នុងទម្រង់លេង ៣-៥-២ ដែលគ្រូបង្វឹកអន្តរជាតិអ៊ីតាលីរូបនេះតែងនិយមប្រើនោះទេ ។
Inter Milan និងព្រមទទួលយកការដេញថ្លៃក្នងតម្លៃ ៣៥ លានផោនសម្រាប់កីឡាករដែលពួកគេបានផ្ទេរយកដោយគ្មានតម្លៃខ្លួនកាលពីខែមករាឆ្នាំ២០២០។ទោះយ៉ាងណា កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ចូលលេងបានតែ ១១ ប្រកួតប៉ុណ្ណោះគ្រប់ក្របខណ្ឌប្រកួតទាំងអស់កាលពីរដូវកាលចាស់ និងជួបរឿងខកចិត្តដោយបានអង្គុយលើ កៅអីបម្រុងពេល Inter Milan បរាជ័យការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើង Sevilla។
គួរបញ្ជាក់ថា Eriksen បានតស៊ូនិងទម្រង់លេងដ៏លំបាក ក្រោមការដឹកនាំរបស់លោក Antonio Conte ពោលគឺ ចាប់តាំងពីមុន និង ក្រោយពេលការចាប់ផ្តើមក្របខណ្ឌលីគកំពូលអ៊ីតាលី ក្រោយផ្អាកដោយសារមេរោគកូវីត-១៩។