សារព័ត៌មាន The Athletic បានចុះផ្សាយថាក្រុម Aston Villa បានធ្វើការផ្តល់ជូនសំណើរកាន់ តែប្រសើរឡើងសម្រាប់អ្នកចាំទីអន្តរជាតិអាហ្សង់ទីន Emiliano Martinez របស់ក្រុមកាំភ្លើងធំ Arsenal មកកាន់ទឹកដី Villa Park របស់ពួកគេដើម្បីពង្រឹងក្រុម ឡើងវិញបន្ទាប់ពីរដូវកាលចាស់ពួកគេស្ទើរតែធ្លាក់ទៅលេងនៅក្របខណ្ឌ ChampionShip ។
Martinez កីឡាករវ័យ ២៨ ឆ្នាំដែលបានជួយក្រុមគ្រូបង្វឹកលោក Mikel Arteta លើកពាន FA Cup កន្លងមកកំពុងស្វែងរកឪកាសដើម្បីជាប់ជម្រើស១១នាក់ដំបូងប៉ុន្តែហាក់ដូចជាលំបាកនិងប្រជែងជាមួយអ្នកចាំទីអាឡឺម៉ង់ Bernd Leno ។
ក្រុមកាំភ្លើងធំ Arsenal បានទាមទារទឹកប្រាក់ ២០ លានផោន ស្មើនិង(២៦ លានដុល្លារ) ខណៈ Aston Villa កំពុងតែខិតយ៉ាងកៀកសម្រាប់ការដាក់ដេញថ្លៃចុងក្រោយរបស់ពួកគេ។
ប្រភព៖ Goal