ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Mason Greenwood របស់ក្លិបបិសាចក្រហម Man.United បាននិយាយថាខ្លួន ចង់បំបែកកំណត់ត្រានិងធ្វើអោយប្រិយមិត្តនៅចងចាំឈ្មោះរូបគេជានិច្ចបន្ទាប់ពីត្រូវបានក្រុមតោកំណាចអង់គ្លេសកោះហៅរូបគេដើម្បីធ្វើការប្រកួតពានរង្វាន់ Nation League ។
កីឡាករវ័យ ១៨ ឆ្នាំមានជំនាញជើងឆ្វេងរូបនេះបានបញ្ជាក់ប្រាប់ថា ក្តីសុបិន្តបានក្លាយជាការពិត បន្ទាប់ពីមានឪកាសបានបញ្ចេញសមត្ថភាពចូលរួមការប្រកួតនៅក្នុង ក្រុមជម្រើសជាតិអង់គ្លេសដែលនិងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីស្លង់នៅថ្ងៃថ្ងៃសៅរ៍ចុងសប្តាហ៏នេះ និងជាមួយជម្រើសជាតិដាណឺម៉ាក នៅ៣ ថ្ងៃបន្ទាប់ ។
Greenwood បានបង្ហាញសមត្ថភាពលេចធ្លោនៅរដូវកាលចាស់ដើម្បីទាក់ភ្នែកអ្នកចាត់ការទូទៅ ក្រុម ជម្រើសជាតិអង់គ្លេសលោក Gareth Southgate ទោះបីជាមិនបានជួយក្រុមឈ្នះពាន ក៏ប៉ុន្តែរូបគេ បានស៊ុតបញ្ចូលទីអោយ Man.Utd បានដល់ទៅ ១៧ គ្រាប់គ្រប់ការប្រកួតទាំងអស់។មានន័យថារូបគេជាប់ជាកីឡាករវ័យក្មេងក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបដែលអាចរកគ្រាប់បាល់បានច្រើនក្នុង ១រដូវកាលដូចជាអតីតរៀមច្បង George Best ,Brian Kidd និង Wayne Rooney ជាដើម ។
ហើយសូម្បីតែ លោក Alan Shearer អតីតខ្សែប្រយុទ្ធ Newcastle ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅ Premier League ក៏បានលើកទឹកចិត្តនិង Greenwood អោយខិតខំហ្វឹកហាត់ដើម្បីបំបែកកំនត់ត្រា២៦០ គ្រាប់របស់ខ្លួនសម្រាប់ ការប្រកួតកន្លងមកផងដែរ។
ប្រភព៖ BBC