កីឡាករអន្តរជាតិប្រេស៊ីល Willian បានឆ្លងកាត់ការពិនិត្យសុខភាពដោយជោគជ័យ ជាមួយក្រុមគូប្រជែងគឺកាំភ្លើងធំ Arsenal នៅថ្ងៃច័ន្ទ នេះហើយរំពឹងថារូបគេនឹងបង្ហាញខ្លួនជាផ្លូវការណ៏ជាមួយក្លឹបថ្មីនៅក្នុងសប្តាហ៍ទី២នៃខែសីហា ២០២០ នេះផង ដែរយោងប្រភពពី Evening Standard បានចុះផ្សាយ។ Willian បង្ហាញខ្លួនបាន ៤៧ដងគ្រប់ក្របខណ្ឌប្រកួតរដូវកាលចាស់ ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៩លើក។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យសប្តាហ៏មុនកីឡាករខ្សែបម្រើ-ស្លាបស្តាំ វ័យ ៣២ ឆ្នាំរូបនេះបានធ្វើការ លា ក្រុម តោខៀវ Chelsea និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងលិខិតបើកចំហមួយក្រោយរួមរស់ជាមួយគ្នារយៈពេល៧ឆ្នាំ ដែលពត៌មាននេះដែលត្រូវបានចែករំលែកតាមរយៈគណនីសង្គមរបស់គាត់។ទោះយ៉ាងណាក្រុមម្ចាស់ជើងឯក Europa League បានបរាជ័យលើការបន្តកិច្ចសន្យាថ្មីជាមួយ Willian ក្រោយជូនកីឡាករជើងចាស់រូបនេះត្រឹម តែ២ឆ្នាំខណៈពេលដែលរូបគេបានស្នើសុំដល់ទៅ ៣ ឆ្នាំឯណោះ។
សម្រាប់គោលដៅថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal រំពឹងថានឹងទទួលបានប្រាក់ខែប្រមាណ ១០មឺនផោន ក្នុង មួយសប្តាហ៍ដែលវាជាប្រាក់ចំណូលតិចជាងពេលដែលរូបគេរកបានគាត់រកបាន ២០ មឺនផោនពេលនៅជាមួយ Chelsea។
ប្រភព៖ Tribuna