ប្រទេសកាតា៖ លោក Xavi Hernandez អតីត​តារាឆ្នើម​របស់​ក្លិប Barcelona បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា លោក​បាន​ជាសះស្បើយ​ពី​ជំ​ងឺ​កូរ៉ូ​ណា ដោយ​បាន​​ត្រឡប់​ទៅផ្ទះ​វិញ និង​​បាន​វិល​ទៅ​ធ្វើ​ការ​ងារ​របស់​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់​​ក្លិប Al-Sadd នៃ​ប្រទេស​កាតា វិញហើយ​។

នៅ​លើ​ទំ​ព័រ​បណ្តាញ​សង្គម Instagram លោក​បាន​សរសេរ​ដោយ​មាន​រូប​ថត​របស់​លោក​កំពុង​តែ​ឱប​កូន​ស្រី​របស់​លោក​ថា៖ «សូម​អរគុណអ្នក​ទាំ​ងអស់គ្នា​ខ្លាំង​ណាស់ ចំពោះ​​ការ​ផ្ញើសារ​បារម្ភ​ទាំង​​អស់ ដែល​ខ្ញុំ​បាន​ទទួល​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​»​។ លោក​​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់​ប្រាប់​ព័ត៌​​មាន​ដល់​អ្នក​ទាំង​អស់​គ្ន​ថា ខ្ញុំ​បាន​ជាសះ​ស្បើយ​ហើយ ហើយ​បាន​វិល​​ត្រឡប់​ទៅ​ផ្ទះ ​ជាមួយនឹងក្រុម​គ្រួ​សារ​របស់​ខ្ញុំ និង​វិលទៅក្រុម Al-Sadd វិញ​ហើយ​»​​។

លោក Xavi វ័យ​៤០​ឆ្នាំ បាន​ប្រកាស​កាលពីថ្ងៃ​សៅរ៍​ថា លោក​បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​ទៅលើ​វិរុស​កូរ៉ូ​ណា ក្រោយ​ពី​ការពិនិត្យ​កីឡាករ​ និង​បុគ្គ​លិកជាទៀង​ទាត់ ក្នុងក្រប​ខ័ណ្ឌ​កំពូល​របស់​ប្រទេស​កា​តា​។ ប្រជា​ជន​ចំនួន​៤% ក្នុង​ចំណោម​ប្រជាជន​ចំនួន​២,៧៥លាននាក់របស់​កាតា បាន​ឆ្លង​វីរុសកូរ៉ូ​ណា ខណៈ​ដែល​ករណី​ឆ្លង​ចំនួន​១១.១៥៣នាក់ ត្រូវបាន​រកឃើញ បើ​គិត​ចាប់​តាំងពី​ពេល​ចាប់​ផ្តើម​ផ្ទុះការឆ្លងរាត​ត្បាត ដែល​នាំ​ឲ្យ​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ ​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែលមានករណី​ឆ្លង​សរុប​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​១​ដង់ស៊ី​តេ​ប្រជា​ជន៕

ប្រភពព័ត៌​មាន៖ Channel News Asia