Christian Pulisic មិនបានបង្ហាញខ្លួនក្នុងជម្រើសដំបូង ខណៈតោខៀវ Chelsea មានចេតនាមិន មិនប្រថុយដាក់កីឡាករកំពុងឡើងជើងរូបនេះអោយចូលលេងក្នុងពេលចាញ់ម្ចាស់ជើងឯក Liverpool កាលពីថ្ងៃពុធនោះទេ ។
លោក Frank Lampard គ្រូបង្វឹកវ័យ៤២ឆ្នាំ បានពន្យល់ថា: ប្រធានក្រុមជម្រើសជាតិអាមេរិក Pulisic រូបនេះ មានបញ្ហារបួសនៅត្រង់ភ្លៅនិងមិនបានបង្ហាញវត្តមាន កំលុងពេល Chelsea ផ្តួល Manchester United វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup កន្លងទៅ។ផ្ទុយទៅវិញថ្ងៃនេះខ្ញុំមានអារម្មណ៍ថាកំពុងអោយគាត់លេងប្រឈមហានិភ័យប្រសិនដាក់អោយគាត់លេង ៩០ នាទី ពេញព្រោះយើងនៅសល់ការប្រកួតធំៗ២។ទោះបីជាសម្រេចចិត្តបែបនេះក្តី ខ្ញុំនៅតែខកចិត្តដែលមិនអាចដាក់អោយគាត់ លេងតាំងពីដើមទីបាន។
អ្នកចាត់ការសញ្ជាតិអង់គ្លេសបន្ថែមថាៈ ផ្ទុយទៅវិញគាត់អស្ចារ្យណាស់។ទោះចូលលេងក្នុងនាមជាកីឡាករបម្រុងតែ Pulisic បង្កើតឪកាសអោយមិត្តរួមក្រុម Abraham និង ស៊ុតបញ្ចូលទីបាន១គ្រាប់វាយបកវិញ។ទោះបីគាត់នៅវ័យក្មេងតែគាត់មានទេពកោសល្យពីធម្មជាតិ។
ប្រភព៖ Tribuna