កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលរកបាន ៥០ គ្រាប់នៅលីកកំពូល៣ក្របខណ្ឌផ្សេងគ្នា ពោលគឺនៅ Serie A, La Liga និង Premier League ខណៈដែលរូបគេរកបានគ្រាប់បាល់២គ្រាប់ក្នុងជំនួបផ្តួលគូប្រជែង Lazio ក្នុងលទ្ធផល២ទល់និង១ខណៈ Juventus ស្ថិតកាន់តែកៀកក្នុងការឈ្នះពាន Serie A ។ បច្ចុប្បន្ន Juventus មាន ៨ ពិន្ទុមានលើក្រុម Inter Milan ហើយត្រូវការ ៤ ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពានជាលើកទី ៩ ជាប់ៗគ្នាក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ។

Ronaldo និងខ្សែប្រយុទ្ធឆ្នើម Lazio កីឡាករ Immobile រកបានគ្រាប់បាល់បញ្ចូលទីនៅក្របខណ្ឌ Serie A ស្មើគ្នាពោលគឺ៣០ គ្រាប់កនុងរដូវកាលនេះ។ ហើយសម្រាប់ប្រធានក្រុមព័រទុយហ្កាល់ Ronaldo កំពុងសម្លឹងឃើញឪកាស ក្លាយជាកីឡាករ Juventus ដំបូងគេដែលឈ្នះស្បែកជើងមាស ចាប់តាំងពីអតីតខ្សែប្រយុទ្ធអ៊ីតាលី Alessandro del Piero ធ្លាប់ធ្វើបាននៅរដូវកាល ២០០៧-២០០៨ ។

ចំណាំ: Cristiano Ronaldo បង្ហាញខ្លួន១៩៦លើកអោយ Man.United លេងនៅក្របខណ្ឌ Premier League រកបាន៨៤គ្រាប់។ បង្ហាញខ្លួន២៩២ប្រកួតនៅ Real Madrid រកបាន ៣១១គ្រាប់។ចូលលេងនៅលីកកំពូលអ៊ីតាលី Serie A រកបាន៥១គ្រាប់ក្នុង៦១ប្រកួត។

ប្រភព៖ BBC