Liverpoolបានបរាជ័យជាលើកទី៣នៅរដូវកាល២០១៩-២០២០នេះក្នុងយុទ្ធនាការដ៏សំខាន់សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសនៅសប្តាហ៏ទី៣៦នៅទឹកដី Emirate Stadium របស់ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល២ទល់និង១ កាលពីយប់ថ្ងៃពុធ។
លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បាននិយាយថាក្រុមរបស់លោកត្រូវតែរៀនសូត្របន្ថែមទៀតពីកំហុសឆ្គង ដែលជាមូលហេតុបញ្ចប់ក្តីសង្ឃឹមបង្កើតកំណត់ត្រារកបានលើស១០០ពិន្ទុសម្រាប់ក្រុមម្ចាស់ជើងឯក Premier League ពេលបញ្ចប់រដូវកាលដើម្បីបំបែកកំនត់ត្រាចាស់របស់ក្លឹប Man.City ដែលធ្លាប់ធ្វើបាន៩៨ពិន្ទុនៅរដូវកាល២០១៨-២០១៩ និងធ្វើបាន១០០ពិន្ទុកាលពីរដូវកាល២០១៧-២០១៨។
Liverpool នឹងត្រូវទទួលពាន Premier League ជាប្រវត្តិសាស្រ្តបន្ទាប់ពីបញ្ចប់ការប្រកួតជាមួយ Chelsea នៅកីឡដ្ឋាន Anfield នាសប្តាហ៍ក្រោយ ខណៈការប្រកួតនៅសល់២ប្រកួតទៀត និងបញ្ចប់ រដូវកាលនេះ ស្របពេលក្រុមរបស់លោក Jurgen Klopp មាន៩៣ពិន្ទុគិតត្រឹមសប្តាហ៏ទី៣៦។
ប្រភព៖ BBC