ក្រុម Man.Utd របស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបន្តការប្រកួតប្រកបដោយទំនុកចិត្ត នៅសប្តាហ៏ទី៣៤ និងជាជ័យជំនះដ៏គួរឱ្យចាប់អារម្មណ៍លើ Aston Villa ក្នុងលទ្ធផល៣ទល់និង០ កាលពីយប់ថ្ងៃព្រហស្បត្ត៏ដើម្បីបន្តកំនត់ត្រា មិនដែលចាញ់គ្រប់ក្របខណ្ឌរហូត ១៧ ប្រកួត ព្រមទាំងបន្ថយគម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Leicester City។
ទោះបីក្នុងនាមជាភ្ញៀវតែក្រុមបិសាចក្រហមបានធ្វើការវាយសម្រុកយ៉ាងខ្លាំងលើម្ចាស់ផ្ទះ Aston Villa នៅ ឯកីឡាដ្ឋាន Villa Park ។៣គ្រាប់របស់ Man.Utd រកបានដោយកីឡាករ Fernandes ស៊ុតបញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្របន្ទាប់ពីកីឡាករ Ezri Konsa ធ្វើអោយកីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះដួលក្នុងតំបន់គ្រោះថ្នាក់។ មានឪកាសគ្រប់ដណ្តប់ស្ទើរតែពេញតង់ទី១កីឡាករវ័យក្មេង Mason Greenwood បានបន្ថែមគ្រាប់បាល់ទី២បន្ទាប់ពីលេងបាល់២ប៉ះជាមួយ Anthony Martial មុនពេលខ្សែបម្រើឆ្នើម Paul Pogba ស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣ នៅនាទីទី៥៨នាតង់ទី២។
បច្ចុប្បន្ន Aston Villa ឈរនៅចំណាត់ថ្នាក់ទី១៩ដែលជាតំបន់ប្រឈមខ្លាំងក្នុងការកាត់ចេញហើយពួកគេនិងត្រូវទទួលភ្ញៀវ Crystal Palace នៅថ្ងៃអាទិត្យនេះខណៈ Man.Utd ទទួលភ្ញៀវ Southampton។
ប្រភព៖ BBC
វីដេអូ៖